បញ្ញវន្តវ័យក្មេងវៀតណាម ដើម្បីគោលដៅ​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកប​ដោយចីរភាព

Chia sẻ
(VOVWORLD) - បញ្ញវន្តវ័យក្មេងវៀតណាម ដើម្បីគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព គឺជាប្រធានបទនៃវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលោកលើកទី ២ ឆ្នាំ ២០១៩ ដែលនឹងបានបើកនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានៅទីក្រុងហាណូយ។
បញ្ញវន្តវ័យក្មេងវៀតណាម ដើម្បីគោលដៅ​អភិវឌ្ឍ​ប្រទេសជាតិ​ប្រកប​ដោយចីរភាព - ảnh 1 បញ្ញវន្តវ័យក្មេងវៀតណាម ដើម្បីគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព

បញ្ញវន្តវ័យក្មេងវៀតណាម ដើម្បីគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព គឺជាប្រធានបទនៃវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលោកលើកទី ២ ឆ្នាំ ២០១៩ ដែលនឹងបានបើកនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានៅទីក្រុងហាណូយ។ វេទិកានេះត្រូវបានរៀបចំឡើងដោយមជ្ឈឹមសម្ព័នយុវជនកុម្មុយនិស្តហូជីមិញ ហើយទាក់ទាញបានការចូលរួមរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមចំនួន ២៣៦ នាក់ ដែលមានអាយុក្រោម ៣៥ ឆ្នាំ (ក្នុងនោះមានតំណាងចំនួន ១០៦ នាក់កំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេស)។

អញ្ជើញថ្លែងនៅទីនេះ លេខាទីមួយ នៃ មជ្ឈឹមសម្ព័នយុវជនកុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានអះអាងថា៖ “បញ្ញាវ័ន្តវ័យក្មេងម្នាក់ ដែលបានចូលរួមព្រឹត្តិការណ៍នេះ គឺសុទ្ធតែសាក្តិសម ជាតំណាងឱ្យក្រុមបញ្ញាវ័ន្តវ័យក្មេងក្នុងវិស័យជំនាញ នៅមូលដ្ឋានរបស់ខ្លួន។ ចំណេះដឹងវិជ្ជាជីវៈពូកែ សមត្ថភាពត្រេះរិះល្អ សមត្ថភាពធ្វើសមាហរណកម្មខ្ពស់ស្មារតីជាតិក៏ដូចជាបំណងចង់ចូលរួមចំណែកកសាងប្រ ទេសជាតិគឺជាចំណុចខ្លាំងរបស់បញ្ញាវ័ន្តវ័យក្មេងវៀតណាម។ ទោះបីជានៅទីណាក៏ ដោយ បញ្ញាវ័ន្តវ័យក្មេងទាំងអស់សុទ្ធតែមានគោលបំណងចង់រួមចំណែកកសាងប្រទេសវៀតណាមប្រកបដោយវិបុលភាព ត្រចះត្រចង់ នៅលើពិភពលោកផងដែរ”។

ចំណែកឯ លោកស្រី Truong Thi Mai ប្រធានគណកម្មការចលនាមហាជនបានសង្កត់ធ្ងន់ទៅលើ តួនាទីដ៏សំខាន់របស់បញ្ញវន្តវ័យក្មេងវៀតណាម ហើយជឿជាក់ថា សហគមន៍បញ្ញវន្តវ័យក្មេងវៀតណាម នៅទូទាំងពិភពលោក នឹងបន្តសហប្រតិបត្តិការ ចែករំលែកក៏ដូចជាដាក់ចេញដំណោះស្រាយ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សូមបញ្ជាក់ដែរថា វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលោកលើកទី ២ ឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ