បញ្ឈប់ការដឹកជញ្ជូនអ្នកដំណើរមកកាន់វៀតណាមចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែមេសា ដល់ ថ្ងៃទី ១៥ ខែមេសា

Chia sẻ
(VOVWORLD) - ក្រសួងគមនាគមន៍ និងដឹកជញ្ជូនបានស្នើឲ្យនាយកដ្ឋានអាកាសចរណ៍វៀតណាម ឆាប់ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ស្ដីអំពីការបញ្ឈប់ការដឹកជញ្ជូនអ្នកដំណើរមកកាន់វៀតណាម ចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែមិសា ឆ្នាំ ២០២០។
បញ្ឈប់ការដឹកជញ្ជូនអ្នកដំណើរមកកាន់វៀតណាមចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែមេសា ដល់ ថ្ងៃទី ១៥ ខែមេសា - ảnh 1 ក្រសួងគមនាគមន៍ និងដឹកជញ្ជូនបានស្នើឲ្យនាយកដ្ឋានអាកាសចរណ៍វៀតណាម ឆាប់ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ស្ដីអំពីការបញ្ឈប់ការដឹកជញ្ជូនអ្នកដំណើរមកកាន់វៀតណាម (VOV)

ដោយអនុវត្តន៍តាមសេចក្ដីសន្និដ្ឋានរបស់នាយករដ្ឋមន្រ្តីវៀតណាម នៅក្នុងកិច្ចប្រជុំជាមួយទីក្រុងចំនួន ៥ ក្រោមឱវាទមជ្ឈឹម ស្ដីពីការប្រយុទ្ធប្រឆាំង Covid-19 (នាថ្ងៃទី ២៩ ខេមិនា) នោះ ក្រសួងគមនាគមន៍ និងដឹកជញ្ជូនបានស្នើឲ្យនាយកដ្ឋានអាកាសចរណ៍វៀតណាម ឆាប់ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ស្ដីអំពីការបញ្ឈប់ការដឹកជញ្ជូនអ្នកដំណើរមកកាន់វៀតណាម ចាប់ពីម៉ោង ០ ថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៥ ខែមិសា ឆ្នាំ ២០២០។

ការបញ្ឈប់ការដឹកជញ្ជូនមិនអនុវត្តចំពោះករណីចូលប្រទេស ដោយមានគោលដៅការទូត ផ្លូវការ ភ្ញៀវបរទេសចូលរួម បម្រើសកម្មភាពកិច្ចការបរទេសដ៏សំខាន់ៗ អ្នកជំនាញ អ្នកគ្រប់គ្រងសហគ្រាស ពលករបច្ចេកវិទ្យាខ្ពស់ និងករណីពិសេសនានាដែលទទួលបានការយល់ព្រមរបស់គណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ៕

ប្រតិកម្មទៅវិញ