បញ្ជូនពលរដ្ឋវៀតណាមពីកូរ៉េខាងត្បូងត្រឡប់មកស្រុកកំណើតវិញ

Chia sẻ
(VOVWORLD) - អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airway សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង បានរៀបចំជើងហោះហើរចំនួន ២ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៣៨០ នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព។
បញ្ជូនពលរដ្ឋវៀតណាមពីកូរ៉េខាងត្បូងត្រឡប់មកស្រុកកំណើតវិញ - ảnh 1 ក្នុងរយៈពេលកន្លងមក អាជ្ញាធរវៀតណាមបានបានរៀបចំជើងហោះហើរជាច្រើនដើម្បីបញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញ (រូបថត៖ hanoimoi.com.vn)

នាថ្ងៃទី ១៥ ខែកញ្ញា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងក្រុមហ៊ុនអាកាស ចរណ៍ Bamboo Airway សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង បានរៀបចំជើងហោះហើរចំនួន ២ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៣៨០ នាក់ឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយ សុវត្ថិភាព។

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ ពលករដែលមានកិច្ចសន្យាការងារផុតកំណត់ និស្សិតបញ្ចប់ការសិក្សា និងករណីមានស្ថានភាពលំបាកពិសេសផ្សេងទៀត។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh  អ្នកដំណើរទាំងនេះ ត្រូវបានពិនិត្យសុខភាព និងត្រូវធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិដែលបានកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ