យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (រូបថត៖ VNA) |
នាថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២០ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម បានសហការជាមួយស្ថាប័នមានសមត្ថកិច្ច ម៉ាកាវ (ចិន) បញ្ជូនពលរដ្ឋវៀត ណាមចំនួន ៣៦៨ នាក់ ពីម៉ាកាវ (ចិន) ឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរជាកុមារដែលមានអាយុក្រោម ២ ឆ្នាំ ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យា អស់សុពលភាព ។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai អ្នកដំណើរទាំងអស់នៅលើជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិផងដែរ៕