បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​អញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេច នៅ​បញ្ជា​ការដ្ឋានប៉ូលីសចល័ត ក្រសួងនគរបាលវៀតណាម។
បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ - ảnh 1
បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ

          (VOV)_នាព្រឹកថ្ងៃទី២ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន​
អញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេច នៅ​បញ្ជា​
ការដ្ឋានប៉ូលីសចល័ត ក្រសួងនគរបាលវៀតណាម។ វិភាគស្ថានភាពនៅក្នុង​តំបន់
និងអន្តរជាតិ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើក​ច្បាស់​ភារកិច្ច
របស់កងកម្លាំងនគរបាលប្រជាជននិយាយរួម និងកងកម្លាំងប៉ូលីសចល័តនិយាយ
ដោយឡែក ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្តគឺធ្ងន់ធ្ងរណាស់។ ក្នុងនោះមានការ
រៀបចំល្អកងកម្លាំងប្រចាំការពារគោលដៅសំខាន់ៗ ព្រឹត្តិការណ៍នយោបាយ សង្គម
​ក្នុងនិងក្រៅប្រទេសនៅវៀតណាម។ ពិសេសគឺការពារ​សុវត្ថិភាពជាដាច់ខាត សំរាប់មហាសន្និបាតទូទាំងប្រទេសលើកទី៧ របស់បក្ស បោះឆ្នោតរដ្ឋសភា នីតិកាលទី១៤
 បោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ​ដំណាក់កាល ២០១៦-២០២១ និង
សកម្មភាពទទួលចូលឆ្នាំថ្មី របស់ប្រជាជន៕

ប្រតិកម្មទៅវិញ