បញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិបើក "មាគ៌ាសំរាប់សន្តិភាពនៅតំបន់គ្មានយោធាអន្តរកូរ៉េ"

Chia sẻ
(VOVWORLD) - យោងតាមប្រភពព័ត៌មានរបស់មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូង កាលពីថ្ងៃទី ៨ ខែឧសភា បានឲ្យដឹងថាបញ្ជាការដ្ឋាននៃអ.ស.ប បានអនុញ្ញាត្តិឱ្យបន្តការបើកខ្សែផ្លូវចំនួន ២ ដែលនៅសេសសល់ក្នុងផែនការ « មាគ៌ាសំរាប់សន្តិភាពនៅតំបន់គ្មានយោធាអន្តកូរ៉េ ដែលប្រទេសកូរ៉េខាងត្បូងបានស្នើឡើង។
បញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិបើក "មាគ៌ាសំរាប់សន្តិភាពនៅតំបន់គ្មានយោធាអន្តរកូរ៉េ" - ảnh 1 បញ្ជាការដ្ឋាននៃអង្គការសហប្រជាជាតិបើក "មាគ៌ាសំរាប់សន្តិភាពនៅតំបន់គ្មានយោធាអន្តរកូរ៉េ"

ខ្សែផ្លូវទាំងពីរនេះរួមមាន ខ្សែផ្លូវចំណុះស្រុក Cheorwon ខេត្ត Gangwon និងមួយទៀតចំណុះក្រុង Paju ខេត្ត Gyeonggi ។ បញ្ជាការដ្ឋាននៃ អ.ស.ប បានបង្ហើយការផ្តល់អាជ្ញាប័ណ្ណសំរាប់ខ្សែផ្លូវដើរថ្មើរជើងថ្មីចំនួន ២ នេះកាលពីសប្ដាហ៍   មុន។ ហេតុដូច្នោះហើយ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងជម្រុញការសុក្រិតយ៉ាងលំអិតថែមទៀតនៅលើខ្សែផ្លូវទាំងពីរនេះ រួមមានផែនការធ្វើដំណើរនិងស្ថានីយ៍    ឈប់សំរាកផងដែរ។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ បញ្ជាការដ្ឋាននៃ    អ.ស.ប បានអនុម័តលើការបើកខ្សែផ្លូវដើរថ្មើជើងដំបូងបង្អស់ចំណុះ « មាគ៌ាសន្តិភាព DMZ» នៅក្រុង Goseong ខេត្ត Gangwon៕

ប្រតិកម្មទៅវិញ