|
បញ្ចប់កិច្ចប្រជុំវង់ទី៤ក្រុមការងារចំរុះវៀតណាម-វ៉ាទីកង់។ (baodientu.chinhphu.vn) |
VOV-អនុវត្តកិច្ចព្រមព្រៀងនៅកិច្ចប្រជុំវង់ទី៣ ក្រុមការងារចំរុះវៀតណាម-
បុរីវ៉ាទីកង់នៅទីក្រុងហាណូយ (នាខែកុម្ភះឆ្នាំ២០១២ កិច្ចប្រជុំវង់ទី៤ក្រុមការងារ
ចំរុះវៀតណាម-បុរីវ៉ាទីកង់បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤មិថុនា។
អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ Antoine Camilleri ប្រធានគណៈប្រតិភូវ៉ាទីកង់
និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានធ្វើសហអធិបតីកិច្ច
ប្រជុំ។ ភាគីទាំងពីរបានរាយការណ៍អំពីស្ថានភាពនៃភាគីនីមួយៗ ពិនិត្យផ្លាស់ប្តូរ
អំពីទំនាក់ទំនងរវាងវៀតណាម-បុរីវ៉ាទីកង់និងបណ្ដាបញ្ហាទាក់ទិនដល់សមាគមគ្រឹស្តសាសនានោវៀតណាម។ ភាគីវៀតណាមបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមបន្តអនុវត្តមុនក៏ដូចជាក្រោយនិងសុក្រិដ្ឋគោលនយោបាយគោរពនិងធានា
សេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ បុរីវ៉ាទីកង់បានសង្កត់ធ្ងន់ថា ចង់បន្តអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម-បុរីវ៉ាទីកង់និងត្រូវការចាំបាច់មានបេសកជនពិសេសរបស់វ៉ាទីកង់ប្រចាំនៅវៀតណាមដើម្បីបំរើឲ្យផលប្រយោជន៍របស់ភាគី
ទាំងពីរ។
ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូវៀតណាមបានមកជួប
សម្ដែងការគួរសមរដ្ឋមន្ត្រីការបរទេសបុរី Dominique Mamberti ផងដែរ៕