អាកាសយានដ្ឋានអន្តរជាតិ Can Tho ទទួលជើងហោះហើរចំនួន ៣ ជើងដែលនាំពលរដ្ឋវិលមកប្រទេសវិញ (រូបថត៖ VOV) |
នាថ្ងៃទី ២៦ ខែមិថុនា អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើង ហោះហើរចំនួន ៣ លើក ដោយនាំពលរដ្ឋវៀតណាមចំនួន ៤៤០ នាក់មកពី កោះតៃវ៉ាន់ (ចិន) មកប្រទេសវិញ ដោយធ្វើចត្តា ឡីស័កនៅ Soc Trang និង Bac Lieu។ ពលរដ្ឋទាំងអស់ត្រូវប្រកាសសុខភាពហើយត្រូវបាននាំទៅកាន់តំបន់ធ្វើចត្តាឡីស័កតាមបទ ប្បញ្ញត្តិ។
នាពេលកន្លងមក អាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើរជាច្រើនដើម្បីនាំពលរដ្ឋវៀតណាមវិលមកប្រទេសវិញតាមបំណងប្រាថ្នារបស់ពួកគេ ហើយការទទួលជើងហោះហើរនាំពលរដ្ឋមកប្រទេសវិញ ត្រូវបានអនុវត្តន៍តាមស្តង់ដារវេជ្ជសាស្ត្រខ្ពស់បំផុតអំពីការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត៕