នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងកូរ៉េខាងត្បូងបានសហការជាមួយអាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះទាំងពីរ ដើម្បីអនុវត្តជើងហោះហើរ នាំពលរដ្ឋវៀតណាមជិត ៦០០ នាក់ពីប្រទេសជប៉ុន កូរ៉េខាងត្បូងឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។
អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ មនុស្សដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និយោជិកដែលមានកិច្ចសន្យាផុតកំណត់ និស្សិតបញ្ចប់ការសិក្សាដែលមិនមានកន្លែងស្នាក់នៅដោយសារអន្តេវាសិកដ្ឋាបិទទ្វារ និងករណីលំបាកពិសេសផ្សេងទៀត។
បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh អាកាសយានដ្ឋានអន្តរជាតិ Da Nang ក្រុមអ្នកបើកបរនិងអ្នកដំណើរទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាម បទប្បញ្ញត្តិ៕