នាថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថាប័នតំណាងវៀតណាមនៅអូស្ត្រាលីនិងក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរអូស្ត្រាលី បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់វិលត្រ ឡប់មកវៀតណាមវិញ។ នៅក្នុងចំណោមពលរដ្ឋទាំងអស់នេះ មានកុមារអាយុក្រោម ១៨ ឆ្នាំមនុស្សចាស់ជរា អ្នកដែលមានជំងឺរ៉ាំរៃប្រចាំកាយ សិស្សដែលគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទទ្វារ និងករណីមួយចំនួនទៀតដែលមានស្ថានភាពលំបាក។
បន្ទាប់ពីយន្ដហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (នៃទីក្រុង ហូជីមិញ) អ្នកដំណើរទាំងអស់ក្នុងជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាពនិងយកទៅកន្លែងនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិ៕