ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី ១០ និងទី ១១ ខែវិច្ឆិកា អាជ្ញាធរវៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធររុស្ស៊ីនិងកាតាដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣០០ នាក់វិលត្រឡប់មកប្រទេសវិញ។ ក្នុងចំណោមពលរដ្ឋវៀត ណាមទាំងនេះ មានពលរដ្ឋចំនួន ២៨០ នាក់ដែលវិលត្រឡប់មកពីរុស្ស៊ី; ពលរដ្ឋជិត ៥០ នាក់មកពីម៉ូហ្សំប៊ិកនិងន័រវែស ឆ្លងកាត់កាតា ដើម្បីវិលត្រឡប់មកប្រទេសវិញ។
អ្នកដំណើរទាំងអស់ត្រូវបានធ្វើចត្តាឡីស័កនិងត្រួតពិនិត្យសុខភាពតាមបទប្បញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Cam Ranh និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។
នាពេលខាងមុខនេះ ការបញ្ចូនពលរដ្ឋដែលមានស្ថានភាពលំបាកឲ្យវិលត្រឡប់មកប្រទេសវិញ នឹងត្រូវរៀបចំឡើងស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមស្ថានការណ៍ផងដែរ៕