បញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីសិង្ហបុរីមកប្រទេសវិញ

Chia sẻ
(VOVWORLD) - ពលរដ្ឋវៀតណាមជាង ២៤០ នាក់មកពីសិង្ហបុរី វិលត្រឡប់មកប្រទេសវិញ  ក្នុងនោះមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សដែលមានជំងឺរាំរ៉ៃនិងករណីលំបាកពិសេសផ្សេងទៀត។ 

នាថ្ងៃទី ២០ ធ្នូ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីនិងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានសម្របសម្រួលជាមួយអាជ្ញាធរសិង្ហបុរី អនុវត្តន៍ជើងហោះហើរ បញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់មកពីសិង្ហបុរីវិលត្រឡប់មកប្រទេសវិញ  ក្នុងនោះមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សដែលមានជំងឺរាំរ៉ៃនិងករណីលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីយន្ដហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកចូលរួមជើងហោះហើរទាំងអស់ ត្រូវបានពិនិត្យសុខភាពនិងដឹកយកទៅកន្លែងដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ