ការតាំងពិព័រណ៍នេះ បានតាំងបង្ហាញនូវរូបថតរាប់រយសន្លឹករបស់អ្នកថតរូបមកពីប្រទេសអាស៊ានទាំង ១០។ រូបថតទាំងអស់នេះ បានឆ្លុះបញ្ជាំងយ៉ាងរស់រវើស អំពីទឹកដី មនុស្ស វប្បធម៌ សង្គម សេដ្ឋកិច្ចនិងសកម្មភាពសហប្រតិបត្តិការជួបប្រាស្រ័យរបស់ប្រទេសនានា ក្នុងប្លុកអាស៊ាន។ លោកស្រី Tran Thi Hoang Mai នាយិការរងមន្ទីរវប្បធម៌និងកីឡា ក្រុងហាហ្វុងបានឲ្យដឹងថា៖
“នេះជាសកម្មភាពវប្បធម៌សិល្បៈជាក់ស្តែងពោរពេញទៅដោយអត្ថន័យសំខាន់ បង្កើនការយល់ដឹង ការតភ្ជាប់រវាងប្រទេសនានា រួមចំណែកកសាងសហគមន៍អា ស៊ានមួយ សាមគ្គី ម្ចាស់ការ និងអភិវឌ្ឍន៍ក្លាយទៅតំបន់សន្តិភាពនិងសម្បូររុងរឿង។ ជាពិសេស ប្រជាជនហាហ្វុងមានឱកាសទស្សនាសោភ័ណ្ឌភាពរបស់ប្រទេសអា ស៊ាននានា ដើម្បីខឿនវប្បធម៌អាស៊ានមួយពោរពេញទៅដោយអត្តសញ្ញាណនិង ពហុបែបក្នុងឯកភាព”៕