មហាវិទ្យាល័យជាតិហាណូយនិងបណ្ដាដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ EMDDI |
EMDDI មានលទ្ធភាពកំណត់ដែនរដ្ឋបាលយ៉ាងត្រឹមត្រូវ។ នៅតំបន់ណា គឺ EMDDI នឹងតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូននៅទីនោះ។ ដោយការប្រើប្រាស់ App តែមួយសំរាប់អង្គភាពដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅក្នុងទូទាំងប្រទេស EMDDI នឹងជួយប្រជាជនមានភាពងាយស្រួលនាពេលហៅរថយន្តនៅតំបន់ដែលគេកំពុងរស់នៅ។ វាយតំលៃអំពីផលិតផលបច្ចេកវិទ្យានេះ លោក Tran Quang Ha អនុប្រធានមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រសួងគមនាគមន៍ដឹកជញ្ជូន បានឲ្យដឹងថា៖
“នេះជាផលិតផលល្អ ហើយមានតំលៃប្រកួតប្រជែង។ វានឹងជួយការងារគ្រប់គ្រងមធ្យោបាយដឹកជញ្ជូននិងគ្រប់គ្រងសកម្មភាពធ្វើអាជីវកម្មដឹកជញ្ជូនមានភាពងាយស្រួលជាងមុន”។
តាមផែនការ ក្រោយរយៈពេល២ខែទៀត បច្ចេកវិទ្យា EMDDI នឹងត្រូវបានដាក់ឲ្យដំណើរការនៅទីក្រុងហាណូយ ហើយក្រោយនោះគឺទីក្រុងហូជីមិញនិងខេត្តក្រុងផ្សេងៗទៀត៕