បង្ហាញមុខដំណើរតាមសមុទ្រដោយឈ្មោះថា​ “ដំណើរនៃបេតិកភណ្ឌ” និងនាវាទេសចរណ៍ Grand Pioneers លេខ២

Chia sẻ
(VOVWORLD) - នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។ 
បង្ហាញមុខដំណើរតាមសមុទ្រដោយឈ្មោះថា​ “ដំណើរនៃបេតិកភណ្ឌ” និងនាវាទេសចរណ៍ Grand Pioneers លេខ២ - ảnh 1នាវាទេសចរណ៍ Grand Pioneers ធ្វើដំណើរនៅក្នុងឈូងសមុទ្រ Ha Long។

កាលពីថ្ងៃទី ២៥ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh ដំណើរតាមសមុទ្រដោយមានឈ្មោះថា "ដំណើរនៃបេតិកភណ្ឌ" និងនាវាទេសចរណ៍ Grand Pioneers លេខ២ របស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខជាផ្លូវការ។ នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។ ដំណើរនៃបេតិកភណ្ឌ Ha Long គឺជាដំណើរតាមសមុទ្រដែលនាំភ្ញៀវទេសចរឆ្លងកាត់តំបន់បេតិកភណ្ឌចំនួន ៤។ ចេញដំណើរពីកំពង់ផែ Tuan Chau ដំណើរតាមសុទ្រនេះ ឆ្លងកាត់កន្លែងល្បីៗទាំងអស់នៅឈូងសមុទ្រ Ha Long។

ដំណើរនៃបេតិកភណ្ឌ Ha Long មានរយៈពេលយ៉ាហោចណាស់ ៣ថ្ងៃ ២យប់។ ជារៀងរាល់ថ្ងៃ នាវាធ្វើដំណើរយ៉ាងតិចបំផុតពី ៦ ទៅ ៨ ម៉ោង (យូរជាងដំណើរកម្សាន្តធម្មតា ៤ ដង)។ ដំណើរនៃបេតិកភណ្ឌ Ha Long បានចាក់គ្រឹះសម្រាប់ដំណើរនៃ បេតិកភណ្ឌឆ្លងប្រទេសវៀតណាម និងអន្តរជាតិនាពេលអនាគតដ៏ខ្លីរបស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan និងក្រុមនាវាទេសចរណ៍ Grand Pioneers។

នៅក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុន Viet Thuan ក៏ទទួលបានវិញ្ញាបនបត្រ អ្នកត្រួសត្រាយផ្លូវនៅលើដំណើរបេតិកភណ្ឌឆ្នាំ ២០២៤ ពីសហភាពសមាគមន៍យូណេស្កូវៀតណាម ផងដែរ។ នេះគឺជាកិច្ចសហប្រតិបត្តិការដំបូងសម្រាប់គម្រោង “វៀតណាម - ដំណើរប្រកបដោយការច្នៃប្រឌិត” ដែលជាកម្មវិធីឧបត្ថម្ភសកម្មភាពច្នៃប្រឌិតអំពីបេតិកភណ្ឌរបស់ប្រទេសជាតិ ដែលរៀបចំដោយសហភាពសមាគមយូណេស្កូវៀតណាម ជាមួយនឹងការរួមដំណើរពីអង្គភាពអាជីវម្មនៅមូលដ្ឋាននានា៕

ប្រតិកម្មទៅវិញ