(VOVworld) - គំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារ ត្រូវបាន
អនុវត្តចាប់ពីឆ្នាំ២០១៥ ដោយប្រមូលផ្ដុំទៅលើបញ្ហាឯកទេសធ្វើពលកម្មនិងទំនាក់ ទំនងជាមួយទិន្នផលធ្វើពលកម្ម។ថ្លែងមតិនៅពិធីបង្ហាញមុខ គំរោងការណ៍កសាង របាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ នាព្រឹកថ្ងៃទី៤ មិនា នៅរដ្ឋធានីហាណូយ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក Vu Tien Loc បានចាត់
ទុកថា ការចាប់បដិសន្ធិរបស់គំរោងការណ៍នេះ មានអត្ថន័យដ៏ជាក់ស្ដែង ក្នុង
កាលៈទេសៈនាបច្ចុប្បន្ន៖
|
ពិធីបង្ហាញមុខគំរោងការណ៍កសាងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីទីផ្សារពលករ |
“សហគមន៍ជនប្រើប្រាស់ពលករ ត្រូវមានសម្លេងធ្វើជាសេនាធិការសំរាប់បក្ស
រដ្ឋ ក្នុងការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារពលករ ព្រមទាំងក៏ជាមុខសញ្ញា
ដែលចូលរួម យ៉ាងសកម្មក្នុងដំណើរការនេះដែរ។តាមនោះ ក្នុងវិស័យបណ្ដុះ
បណ្ដាលវិជ្ជាជីវៈ សហគមន៍អង្គភាពអាជីវកម្ម ត្រូវជាកម្លាំងមួយក្នុងចំណោម
កម្លាំងស្នូលដែលចូលរួម ក្នុងបញ្ហាទាំងនេះ លើកទឹកចិត្តឲ្យការចូលរួមក្នុង
វិស័យបណ្ដុះបណ្ដាល និងបើកទ្វា សំរាប់វិនិយោគិនបរទេស។ដោយមានការ
ទទួលខុសត្រូវរបស់មជ្ឈដ្ឋានប្រើប្រាស់ ពលករ សភាពាណិជ្ជកម្មនិងឧស្សា
ហកម្មវៀតណាម បានកសាងគំរោងការណ៍១ ដោយប្រមូលផ្ដុំមតិរបស់
មជ្ឈដ្ឋានប្រើប្រាស់ពលករនិងនឹងប្រកាសជារៀងរាល់ឆ្នាំ”៕