បង្យុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែល​បាន​ទទួល​មរណភាព​ដោយសារជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនាវេលាម៉ោង ២០ ថ្ងៃទី១៩ វិច្ឆិកាខាងមុខ សំដៅជួយបន្ធូរស្រាលសោកសៅដល់ក្រុមគ្រួសារ ដែលមានសាច់ញាតិទទួលមរណភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឲ្យទៅកាន់សុគតិភព។

គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមទើបបានស្នើឲ្យគណៈអភិបាលសមាគមន៍ព្រះពុទ្ធសាសនាវៀតណាមនៅតាមបណ្ដាខេត្ត ក្រុង និងវត្តអារាមនានានៅទូទាំងប្រទេសរៀបចំពិធីបង្យុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានទទួលមរណភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនាវេលាម៉ោង ២០ ថ្ងៃទី១៩ វិច្ឆិកាខាងមុខ សំដៅជួយបន្ធូរស្រាលសោកសៅដល់ក្រុមគ្រួសារ ដែលមានសាច់ញាតិទទួលមរណភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឲ្យទៅកាន់សុគតិភព ព្រមទាំងរីកសាយភាក្ដីមេត្តា ករុណា ព្រមទាំងបន្តលើកទឹកចិត្តដល់ស្មារតីកងកម្លាំងនានា ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពង្រីកប្រពៃណីមហាសាមគ្គី ឆន្ទះមោះមុត របស់ប្រជាជាតិ ជំនះពុះពារលើការលំបាកសាកល្បង សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយសុវត្ថិភាព ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ច សង្គម កសាង និងការពារមាតុភូមិផងដែរ៕

ប្រតិកម្មទៅវិញ