|
បែងចែកប្រភពទុនវិនិយោគពីបរទេសនៅតំបន់ភាគខាងត្បូងវៀតណាម |
(VOV)_នៅសន្និសីទសាមញ្ញស្ដីពីការវិនិយោគពីបរទេសសំរាប់បណ្ដាខេត្ត
ទីក្រុងនៅភាគខាងត្បូងវៀតណាមត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៤ សីហា នៅទី
ក្រុង Can Tho លោក Do Nhat Hoang នាយកនាយកដ្ឋានវិនិយោគពីបរទេសបាន អោយដឹងថា៖ វាលទំនាបទន្លេ Cuu Long ជាតំបន់មានឧត្តមភាពអំពីកសិកម្ម ជល
ផល ដើមឈើហូបផ្លែ។ បណ្ដាតំបន់ត្រូវកំណត់ច្បាស់អំពីឧត្តមភាព សក្ដានុភាព
របស់ ផលិតផលនិមួយៗ។ ពីនោះ នាយកដ្ឋានវិនិយោគពីបរទេសឧទ្ទេសនាម ចង សម្ព័ន្ធជាមួយបណ្ដាអង្គភាពអាជីវកម្មបរទេស ដើម្បីស្រាវជ្រាវ ស្វែងយល់និងមាន ផែនការវិនិយោគ។ លោក Do Nhat Hoang បានអោយដឹងថា៖
“ វាលទំនាបទន្លេ Cuu Longមានឧត្តមភាពគឺកសិកម្ម ជលផល ដើមឈើ
ហូបផ្លែ។ ច្រើនឆ្នាំកន្លងទៅ យើងបានអំពាវនាវវិនិយោគហើយក្តី ប៉ុន្តែមិនទាន់មាន
របៀបរៀបរយ មិនទាន់មានគោលនយោបាយលោតផ្លោះ។ ដូច្នេះ មិនទាន់មាន កម្លាំងគ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិន។ ឥឡូវនេះត្រូវបែងចែកអោយបានច្បាស់លាស់ និងយើងខ្ញុំរួមសហការជាមួយតំបន់និមួយៗ ដើម្បីធ្វើច្បាស់លាស’ជាងទៀតបញ្ហានេះ៕”