បង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋានមានភាពម្ចាស់ការនិងទំនួលខុសត្រូវក្នុងការអនុវត្តគម្រោងវិនិយោគសាធារណៈ

Chia sẻ
(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ធ្វើការពិភាក្សានៅសាលប្រជុំស្តីពីច្បាប់វិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) ប្រតិភូរដ្ឋសភាជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងច្បាប់នេះ ដែលកំណត់ការបង្កើនវិមជ្ឈការនិងវិសហមជ្ឈការសម្រាប់មូលដ្ឋាន បង្កលក្ខណៈងាយស្រួលឲ្យមូលដ្ឋាន មានភាពម្ចាស់ការ   និងទទួលខុសត្រូវដោយខ្លួនឯងក្នុងការអនុវត្តគម្រោង វិនិយោគ សាធារណៈ។

សេចក្តីព្រាងច្បាប់វិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) អនុញ្ញាត ឱ្យបែងចែកការងារសំណង ការឧបត្ថម្ភ ការតាំងលំនៅថ្មី និងការរុះរើដោះស្រាយដីធ្លី ទៅជាគម្រោងឯករាជ្យសម្រាប់ក្រុមគម្រោងទាំងអស់។ ទន្ទឹមនឹងនេះ ចាត់ឱ្យរដ្ឋាភិបាលកំណត់លម្អិតអំពីនីតិវិធីនៃការអនុវត្ត។ គណៈប្រតិភូជឿថា បទប្បញ្ញត្តិដូចជាសេចក្តីព្រាងច្បាប់នឹងរួមចំណែកដល់ការកាត់បន្ថយពេលវេលាអនុវត្តគម្រោងវិនិយោគសាធារណៈ។ គណៈ ប្រតិភូបានស្នើឱ្យពិចារណាលើវិមជ្ឈការមានសមត្ថកិច្ច សម្រេចលើគោលនយោបាយវិនិយោគពីក្រុមប្រឹក្សាប្រជាជន ដល់ប្រធានគណៈកម្មាធិការប្រជាជននៅកម្រិតដូចគ្នា។

បង្កលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋានមានភាពម្ចាស់ការនិងទំនួលខុសត្រូវក្នុងការអនុវត្តគម្រោងវិនិយោគសាធារណៈ - ảnh 1នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានសម្របសម្រួលសម័យប្រជុំពិភាក្សាអំពីគម្រោងច្បាប់ស្តីពីការវិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) (រូបភាព៖ រដ្ឋសភា)

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា គណៈប្រតិភូរដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើគម្រោងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ៤ រួមមាន៖ ច្បាប់ស្តីពីផែនការ ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការវិនិយោគតាមវិធីសាស្រ្តភាពជាដៃគូសាធារណៈ និងឯកជន និង ច្បាប់ដេញថ្លៃ៕

ប្រតិកម្មទៅវិញ