បង្កលក្ខណៈងាយស្រួលសម្រាប់មេធាវីប្រកបអជីពតាមបទប្បញ្ញត្តិនៃច្បាប់

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែតុលានៅទីក្រុងហាណូយ សហព័ន្ធគមេធាវីវៀតណាមបានរៀបចំពិធីរំដឹកខួបលើកទី ៧៤ នៃទិវាប្រពៃណីមេធាវីវៀតណាម (ទី ១០/១០/១៩៤៥ ទី ១០/១០/២០១៩) និង ១០ ឆ្នាំនៃការបង្កើតសហព័ន្ធគណៈមេធាវីវៀតណាម (២០០៩ - ២០១៩) ។
បង្កលក្ខណៈងាយស្រួលសម្រាប់មេធាវីប្រកបអជីពតាមបទប្បញ្ញត្តិនៃច្បាប់ - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh ថ្លែងនៅពិធីនេះ (រូបថត៖ TTXVN)

  ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh អះអាងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ក្រោមការដឹកនាំរបស់បក្ស ប្រទេសជាតិទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន មិនត្រឹមតែលើវិស័យអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ប៉ុណ្ណោះទេថែមទាំងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្បាលមាស៊ីនរដ្ឋ កសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជនទៀតផង។ ទន្ទឹមនឹងការកែប្រែក្បាលមាស៊ីនរដ្ឋនិងកែប្រែរដ្ឋបាល គណបក្សនិងរដ្ឋយកចិត្តទុកដាក់ជាពិសេសដល់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយគោលដៅផ្លាស់ប្ដូរថ្មី រៀបចំក្បាលមាស៊ីនអង្គការទាំងមូល មុខងារភារកិច្ចរបស់បណ្ដាស្ថាប័នយុត្តិធម៌និងបណ្ដាស្ថាប័ន អង្គការគាំទ្រផ្នែកយុត្តិធម៌ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យមេធាវីម្នាក់ៗអនុវត្តយ៉ាងត្រឹមត្រូវក្រមសិលធម៌វិជ្ជាជីវៈ ធ្វើជាគំរូក្នុងការគោរពច្បាប់ តស៊ូមិនចេះចុះញ៉ាមចំពោះរាល់ការប្រព្រឹត្តល្មើសច្បាប់ ការពារនិង លើកកម្ពស់រូបភាព កិត្សានុភាពនិងការទទួលខុសត្រូវចំពោះមុខអតិថិជន ការទទួលខុសត្រូវសង្គមនៃមេធារី។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើ ឲ្យ សហព័ន្ធមេធាវីវៀតណាមអនុវត្តប្រកបដោយម្ចាស់ការសកម្មនិងប្រសិទ្ធភាពនៃបណ្ដាបទប្បញ្ញត្តិនៃច្បាប់ស្តីពីមេធាវីឆ្នាំ ២០០៦ (បានវិសោធនកម្មបំពេញបន្ថែមក្នុងឆ្នាំ ២០១២)៕

ប្រតិកម្មទៅវិញ