បង្កលក្ខណៈងាយស្រួលជូនជនវៀតណាម និងជនបរទេស​ធ្វើដំណើរ​ចេញចូល​ប្រទេស​យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព

Chia sẻ
(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលទើបបានចេញផ្សាយលិខិតផ្ញើជូនបណ្ដាក្រសួង៖ សុខាភិបាល នគរបាល ព័ត៌មាននិងផ្សព្វផ្សាយ ការបរទេស វប្បធម៌ កីឡានិងទេសចរ ការងារ - យុទ្ធជនពិការនិងសង្គមកិច្ច ដោយបានផ្ដល់អនុសាសន៍ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ស្ដីពីការងារធ្វើដំណើរចេញ ចូលប្រទេសក្នុងគន្លងប្រក្រតីភាពថ្មី។
បង្កលក្ខណៈងាយស្រួលជូនជនវៀតណាម និងជនបរទេស​ធ្វើដំណើរ​ចេញចូល​ប្រទេស​យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព - ảnh 1បង្កលក្ខណៈងាយស្រួលជូនជនវៀតណាម និងជនបរទេសធ្វើដំណើរចេញចូលប្រទេសយ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព (រូបថត៖ VGP)

ជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ បំពេញបន្ថែម កែសម្រួល ឬចេញផ្សាយថ្មីនូវសេចក្ដីណែនាំអំពីការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងការតាមដានសុខាភិបាល ដើម្បីជួយសម្រួលដល់ជនវៀតណាមវិលត្រឡប់មកមាតុភូមិវិញ និងធុរជន អ្នកជំនាញ ពលករបច្ចេកវិទ្យាខ្ពស់ ជនបរទេស ឆ្លងចូលប្រទេសយ៉ាងងាយស្រួលប្រកបដោយសុវត្តិភាព។

ក្រសួងការបរទេសរួមសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជួយសម្រួលដល់ជនវៀតណាម ឬជនបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងក្នុងប្រទេសហើយ នៅពេលធ្វើដំណើរទៅកាន់បរទេស ព្រមទាំងឯកភាពគ្នាលើផែនការស្ដីពីទិដ្ឋាការ និងត្រួតពិនិត្យសុខាភិបាលចំពោះជនបរទេស ដែលចូលមកវៀតណាម ឲ្យសមស្របនឹងតម្រូវការបែបគន្លងប្រក្រតីភាពថ្មីផងដែរ៕

ប្រតិកម្មទៅវិញ