បង្កាប្រឆាំងអាសន្នរោគផ្ដាសាយលើមនុស្សនិងបក្សាបក្សីយ៉ាងសកម្ម

Theo VOVWORLD -
Chia sẻ
Vovworld-ក្រសួងសុខាភិបាលវៀតណាមទើបនឹងបានបង្កើតក្រុមការងារ​ចំនួន​៩ទៅឃ្លាំមើលបញ្ជាកិច្ចការត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ A (H7N9) ផ្ដាសាយ A(H5N1)
បង្កាប្រឆាំងអាសន្នរោគផ្ដាសាយលើមនុស្សនិងបក្សាបក្សីយ៉ាងសកម្ម - ảnh 1
បង្កាប្រឆាំងអាសន្នរោគផ្ដាសាយលើមនុស្សនិងបក្សាបក្សីយ៉ាងសកម្ម (VOV)

        Vovworld-ក្រសួងសុខាភិបាលវៀតណាមទើបនឹងបានបង្កើតក្រុមការងារ​ចំនួន​៩ទៅឃ្លាំមើលបញ្ជាកិច្ចការត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ A (H7N9) ផ្ដា
សាយ A(H5N1) នៅបណ្ដាខេត្តដំបន់ព្រំដែនខេត្តក្រុងដែលកំពុងមាន​អាសន្នរោគ
ផ្ដាសាយលើបក្សាបក្សី។ ទន្ទឹមនឹងនោះផ្នែកសុខាភិបាលក៏បាន​សហការ​ជាមួយ
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទឃ្លាំមើលស្ថានភាពផ្ដាសាយ​លើបសុសត្វ ជំរុញការងារឃោសនាផ្សព្វផ្សាយបង្កាប្រឆាំងអាសន្នរោគ។

        ខេត្ត Khanh Hoa កំពុងក្នុងរដូវទេសចរណ៍ ផ្នែកសុខាភិបាលខេត្ត​បានបង្កើន​លាតត្រដាងការងារត្រួតពិនិត្យផ្ដាសាយបក្សាបក្សីដើម្បីធានាសុវត្ថិភាពសំរាប់ភ្ញៀវ
ទេសចរណ៍។​វេជ្ជបណ្ឌិត Nguyen Hoa Hoi នាយកមណ្ឌលត្រួតពិនិត្យអាសន្នរោគ​សុខាភិបាលអន្តរជាតិខេត្ត Khanh Hoa បានឲ្យដឹងថា៖

        “ចំពោះភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសមានអាសន្នរោគ យើងខ្ញុំសុទ្ធតែ​មានខិតប័ណ្ណជូនឲ្យភ្ញៀវដើម្បីគេដឹងថា គេក្នុងចំណោមអ្នកអាចមានអាសន្នរោគ
ផ្ដាសាយបក្សី។ ក្នុងពេលដែលគេត្រូវគ្រុនពិបាកដកដង្ហើមនោះ គេត្រូវទាក់ទងភ្លាម
តាមលេខ​ទូរស័ព្ទរបស់យើងខ្ញុំ យើងខ្ញុំនឹងជួយឧបត្ថម្ភគេទៅត្រួតពិនិត្យ។”

        ក្នុងពេលនោះថ្នាក់ដឹកនាំខេត្ត Thanh Hoa បានសំណូមពរស្ថាប័នផ្នែក​សហការ
ជាមួយស្រុកក្នុងខេត្តប្រមូលផ្ដុំបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សាបក្សីនិងប្រភេទ
វីរុសផ្ដាសាយបក្សាបក្សីឆ្លងទៅមនុស្ស។ លោក Le Van Luan អនុប្រធាន​សាខាពេទ្យ
សត្វខេត្ត Thanh Hoa បានឲ្យដឹងថា៖

        “Thanh Hoa សុក្រិដ្ឋគណៈបញ្ជាណែនាំបង្កាប្រឆាំងអាសន្នរោគផ្ដាសាយបក្សា
បក្សី បង្កើតក្រុមការងារចំនួន៥ចុះបញ្ជានៅមូលដ្ឋាន។ យើងខ្ញុំបានបង្កើតប៉ុស្តត្រួត​
ពិនិត្យ​​អាសន្នរោគចំនួន៥លើផ្លូវជាតិ ផ្លូវខេត្ត រួមជាមួយក្រុមចល័តមួយក្នុង​ពេល​មានបញ្ហានឹងទប់ទល់បន្ទាន់។ យើងខ្ញុំបានផ្ដល់វ៉ាក់ស៊ាំង១,៥លាន dose និងគីមី​២ពាន់លីត្រសំរាប់ដំបន់នានារួមជាមួយបរិក្ខាដើម្បីត្រៀមជាស្រេចធនធានមនុស្ស
បរិក្ខាសំភារៈខណៈដែលមានអាសន្នរោគកើតមានឡើងនឹងធ្វើសកម្មភាពភ្លាម៕”

ប្រតិកម្មទៅវិញ