![បង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជនវៀតណាម-ចិន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_03_27/hang binh quan.jpg) |
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបសន្ទនាជាមួយគណៈប្រតិភូយុវជនចិន (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី២៦មិនា លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបសន្ទនាជាមួយគណៈប្រតិភូយុវជនចិន
ដឹកនាំដោយលេខាគណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន Luo Mei ក្នុងឱកាសគណៈប្រតិភូមកវៀតណាមចូលរូមកម្មវិធីជួបប្រាស្រ័យមិត្តភាពយុវជន
វៀតណាម-ចិនឆ្នាំ២០១៤។
លោក Hoang Binh Quan បានស្វាគមការដែលសម្ព័ន្ធយុវជននៃប្រទេសទាំងពីរបានរៀបចំការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិន២០១៤ចាត់ទុកនេះ
ជាឱកាសដើម្បីជំនាន់វ័យក្មេងនៃប្រទេសទាំងពីររួមគ្នារំលឹកនូវប្រពៃណីមិត្តភាព
វៀតណាម-ចិន រួមគ្នាធ្វើឲ្យជ្រាលជ្រៅមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននិង
ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងរស់រវើក៕