បង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាម-វេណេហ្ស៊ុយអេឡា

Chia sẻ

(VOVWORLD) - ភាគីទាំងពីរបានឯកភាពថែរក្សាសកម្មភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាងពីរ ជាពិសេសគឺគណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាលវៀតណាម-វេណេ ហ្ស៊ុយអេឡា និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ 

បង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាម-វេណេហ្ស៊ុយអេឡា - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។ (រូបថត៖ baoquocte.vn)
នាថ្ងៃទី៥ មីនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេស វេណេហ្ស៊ុយអេឡា លោក Jorge Arreaza អំពីវិធានការបង្កើនទំនាក់ទំនងមិត្តភាពនិង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពថែរក្សាសកម្មភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាងពីរ ជាពិសេសគឺគណៈកម្មាធិការចម្រុះអន្តររដ្ឋាភិបាលវៀតណាម-វេណេ ហ្ស៊ុយអេឡា និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើនកិច្ចពិភាក្សារវាងបណ្ដាក្រសួង ស្ថាប័ន និងការតភ្ជាប់សហគ្រាស រវាងប្រទេសទាំងពីរ; ជំរុញទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគនិងកិច្ចសហប្រតិបត្តិការ លើវិស័យនានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាកសិកម្ម ប្រេងឧស្ម័ន សុខាភិបាល ពាណិជ្ជកម្ម វប្បធម៌ កីឡានិងទេសចរណ៍ ផងដែរ។
ភាគីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្ដូរមតិអំពីបញ្ហាអន្តរជាតិនិងតំបន់ នានា ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសហការគ្នាយ៉ាងញឹកញាប់នៅ បណ្ដាវេទិកាពហុភាគីដែល វៀតណាមនិងវេណេហ្ស៊ុយអេឡាជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ