|
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា |
(VOV)_នារសៀលថ្ងៃទី១១ឧសភា នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួប
សន្ទនាជាមួយឯកអគ្គរដ្ឋទូត នៃប្រទេសជាសមាជិកអាស៊ាននានា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថា៖ បណ្ដាឯកអគ្គរដ្ឋ
ទូតនឹងបន្តរួមវិភាគទានរបស់ខ្លួន ចំពោះការបង្កើនទំនាក់ទំនងមិត្តភាព និង
កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយវៀតណាម។ នាយករដ្ឋមន្ត្រីបានចាត់
ទុកថា៖ ប្រទេសជាសមាជិកអាស៊ានទាំងឡាយត្រូវខំប្រឹងប្រែងកសាងអាស៊ានមួយ
ប្រកបដោយសាមគ្គីភាព ឯកភាព ពិសេសគឺក្នុងយុទ្ធសាស្ត្រតំបន់មានបំរ៉ែបំរួល
ច្រើន ។ វៀតណាមសន្យារួមសហការជិតស្និទ្ធជាមួយប្រទេសអាស៊ានទាំងឡាយ បន្ត
ម្ចាស់ការ សកម្ម រួមវិភាគទានដើម្បីរក្សាតួនាទីម្ចាស់ការ បង្កើនសាមគ្គីភាព ឯក
ភាពក្នុងអាស៊ាន។
ចំពោះបំរ៉ែបំរួលនានានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានស្នើអោយប្រ
ទេសទាំងអស់បង្កើនការរួមសហការ ដើម្បីពង្រីកតួនាទីស្នូលរបស់អាស៊ាន រក្សាចំ
ណងសាមគ្គីភាព និងកសាងគោលជំហររួមមួយរបស់អាស៊ាន ចំពោះបញ្ហាសមុទ្រ
ខាងកើត ជំរុញការដោះស្រាយជំលោះនានាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ
ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២
ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕