បង្កើនទំនាក់ទំនងដ៏អស្ចារ្យសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - ឡាវក្នុងស្ថានភាពថ្មី

Chia sẻ
(VOVWORLD) - នៅក្នុងបណ្តាជំនួប មេដឹកនាំនៃប្រទេសទាំងពីរបានអះអាងថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើគោលមាគ៌ាការពារនិងអភិវឌ្ឍប្រទេសនីមួយៗ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងក្នុងវេទិកាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀត សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការពារជាតិនិងសន្តិសុខ ដោយ ខិតខំប្រឹងប្រែងក្លាយទៅជាទីបង្អែកដ៏រឹងមាំ សំដៅទប់ទល់នឹង បញ្ហាសន្តិសុខនិងការពារជាតិ ដែលមានទម្រង់សម្បូរបែបនិងកាន់តែស្មុគស្មាញ។ 
បង្កើនទំនាក់ទំនងដ៏អស្ចារ្យសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - ឡាវក្នុងស្ថានភាពថ្មី - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា របស់នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith  និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនោះ នៅថ្ងៃទី ១ ខែតុលា ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីមិត្តភាពនិងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវក្នុងស្ថានភាពថ្មី”។

នៅក្នុងបណ្តាជំនួប មេដឹកនាំនៃប្រទេសទាំងពីរបានអះអាងថា នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើគោលមាគ៌ាការពារនិងអភិវឌ្ឍប្រទេសនីមួយៗ ទាំងក្នុងក្របខ័ណ្ឌទ្វេ ភាគីនិងក្នុងវេទិកាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ការពារជាតិនិងសន្តិសុខ ដោយ ខិតខំប្រឹងប្រែងក្លាយទៅជាទីបង្អែកដ៏រឹងមាំ សំដៅទប់ទល់នឹង បញ្ហាសន្តិសុខនិងការពារជាតិ ដែលមានទម្រង់សម្បូរបែបនិងកាន់តែស្មុគស្មាញ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរបានឯកភាព បន្តលើកកម្ពស់និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវប្បធម៌និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយយកចិត្តទុកដាក់លើការរៀបចំការអនុវត្តនិងវិធានការដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោងវិនិ យោគរបស់វៀតណាមនៅប្រទេសឡាវនិងគម្រោងរបស់ឡាវនៅប្រទេសវៀតណាម។

វៀតណាមនិងឡាវបានបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់ខឿនសេដ្ឋកិច្ច ជាពិសេសទាក់ទងនឹងការតភ្ជាប់ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនថាមពល ទូរគមនាគម ន៍ទេសចរណ៍និងការដាក់ពង្រាយគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ អាទិភាពគម្រោងដឹកជញ្ជូន ក្នុងនោះមានការតភ្ជាប់ទំនិញ និងផ្លូវដឹកជញ្ជូនតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា - ខាងលិច (EWEC) និងការតភ្ជាប់ឡានក្រុងវៀតណាម - ឡាវ - ថៃ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម និងការអនុវត្តប្រកប ដោយប្រសិទ្ធិភាពនៃផែនការសកម្មភាពដែលភ្ជាប់សេដ្ឋកិច្ចទាំងបី កម្ពុជា - ឡាវ - វៀតណាមដល់ឆ្នាំ ២០៣០ ផងដែរ។

ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលការអនុវត្តន៍កិច្ចព្រមព្រៀងប្រកប ដោយប្រសិទ្ធភាព ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស រួមទាំងបង្កើនការតភ្ជាប់ផលិតផលទេសចរណ៍។

ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានឱ្យបានឆាប់រហ័ស និងរួមសហការយ៉ាងជិតស្និទ្ធជាមួយគ្នានិងជាមួយប្រទេសនិងអង្គការអន្តរជាតិពាក់ព័ន្ធដើម្បីធានាការអភិរក្ស ការគ្រប់គ្រងនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាពដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃបណ្តាប្រទេសអនុតំបន់  ជាពិសេស បន្តកិច្ចចរចា ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) អោយសម្រេចបានក្នុងឆ្នាំ ២០១៩ តែម្តង។

ភាគីទាំងពីរបានអះអាងពីសារសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាព ដោយយកច្បាប់ជាចម្បង ធានាសុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើច្បាប់អន្ដរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ភាគីទាំងពីរបានអះអាងជាថ្មី នូវគោលជំហរយុទ្ធសាស្ត្ររបស់អាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត ដែលបានចែងក្នុងសេចក្តីប្រកាសអាស៊ានថ្មីៗ ជាពិសេសសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ (AMM ៥២) នៅទីក្រុងបាងកកនៅ ខែកក្កដាឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ