|
ការសែតPravda របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពីបណ្ដាចំណុចភ្លឺក្នុងខឿនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៤ |
(VOV)_ការសែតPravda របស់រុស្ស៊ី ទើបនឹងបានចុះផ្សាយអត្ថបទស្ដីពីបណ្ដាចំ
ណុចភ្លឺក្នុងខឿនសេដ្ឋកិច្ចវៀតណាម ឆ្នាំ ២០១៤ និងការចាំបាច់របស់រុស្ស៊ី ត្រូវបង្កើន
ទំនាក់ទំនងជាមួយវៀតណាម។ តាមអ្នកជំនាញការសេដ្ឋកិច្ច Ilya Usov អ្នកនិពន្ធអត្ថ
បទនេះបានអោយដឹងថា៖ ដោយមានបណ្ដាសេចក្ដីប្រកាសផ្តល់អាទិភាពដល់យុទ្ធ
សាស្ត្រសហប្រតិបត្តិការ ជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ
រុស្ស៊ីកំពុងបញ្ជាក់ពីការផ្លាស់ប្តូរថ្មិរបស់ខ្លួនក្នុងគោលនយោបាយកិច្ចការបរទេស
របស់ខ្លួន។ នៅសន្និសីទជាន់ខ្ពស់ អាស៊ីបូពា៍ ( EAS) ដែលទើបនឹងបានប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានស្ដីអំពីវៀតណាម
ដូចជាឧទាហរណ៍គំរូ១ ហើយអះអាងថា៖ប្រសិនបើវៀតណាមចងសម្ព័ន្ធប្រកបដោយ
ជោគជ័យជាមួយតំបន់ពាណិជ្ជកម្មសេរីនៃសម្ព័ន្ធភាពគយ (រួមមាន រុស្ស៊ី Kazakhstan ,
Belarus) និងបទពិសោធន៍នេះនឹងបានពង្រីកនៅប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី
អាគ្នេយ៍។ លោក Ilya Usov បានអោយដឹងថែមទៀតថា៖ វៀតណាមជាខឿនសេដ្ឋកិ
ច្ចអភិវឌ្ឍ៍ជាបង្គួរ និងកំពុងលើសន្ទុះកំណើន។ ក៏តាមអត្ថបទនេះថា៖ល្បឿនកំណើន
GDP របស់វៀតណាម អាចទទួលបាន៦% ក្នុងឆ្នាំ ២០១៥ និង៧% នាឆ្នាំ ២០១៦-
២០១៧។ដោយបណ្ដាឧត្តមភាពនេះ រុស្ស៊ីនឹងទទួលបានផលចំណេញជាច្រើន ពេល
ដែលបើកទូលាយទំនាក់ទំនងជាមួយវៀតណាម និងប្រទេសផ្សេងៗនៅតំបន់អាស៊ី-
បាស៊ីហ្វីក៕