បង្កើនទំនាក់ទំនងជាមួយរដ្ឋសភាអាមេរិកនិងរដ្ឋសភាកាណាដា

Chia sẻ
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធាន
រដ្ឋសភាវៀតណាម Uong Chu Luu ទើបនឹងបានបញ្ចប់ដំ
ណើរទស្សនិកិច្ចនិងបំពេញការងារ​ ក្នុងរយៈពេល ៤ ថ្ងៃ
នៅអាមេរិកនិងកាណាដា។

គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu ទើបនឹងបានបញ្ចប់ដំណើរទស្សនិកិច្ចនិងបំពេញការងារ​ ក្នុងរយៈពេល ៤ ថ្ងៃនៅអាមេរិក
និងកាណាដា។ គោលដៅរបស់ដំណើរទស្សនកិច្ចនេះ គឺបង្កើនទំនាក់ទំនងរវាងរដ្ឋសភា
វៀតណាមជាមួយរដ្ឋសភាអាមេរិកនិងរដ្ឋសភាកាណាដាឲ្យខ្លាំងក្លាថែមទៀត។ ភាគី
អាមេរិកនិងកាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ជាពិសេសលើ
វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ឲ្យខ្លាំងក្លាថែមទៀត។ ស្តីពីទំនាក់ទំនងរវាង
រដ្ឋសភាវៀតណាមជាមួយរដ្ឋសភា អាមេរិកនិងរដ្ឋសភាកាណាដា បណ្ដាភាគីសង្កត់ធ្ងន់ទៅ
លើ សារៈសំខាន់របស់ការផ្លាស់ប្តូរ គណៈប្រតិភូ ការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ
និងឃ្លាំមើល។ អនុប្រធាន រដ្ឋសភា Uong Chu Luu បានជូនដំនឹងអំពីគោលនយោបាយ
កិច្ចការបរទេសរបស់ វៀតណាម ក្នុងនោះ វៀតណាមយកចិត្តទុកដាក់ដល់ការពង្រីក
ទំនាក់ទំនងជាមួយអាមេរិកនិង កាណាដា៕

បង្កើនទំនាក់ទំនងជាមួយរដ្ឋសភាអាមេរិកនិងរដ្ឋសភាកាណាដា - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu ជួបជាមួយជនវៀតណាមនៅកាណាដា
(Image: Vietnam+)


ប្រតិកម្មទៅវិញ