បង្កើនដំណោះស្រាយបង្ការ ដើម្បីទប់ស្កាត់ការលង់ទឹកសម្រាប់កុមារ

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំ ២០១៩ វៀតណាមមាន កុមារលង់ទឹកជាង ២.០០០ នាក់ ដោយស្រូបយកអត្រាខ្ពស់បំផុតអំពីគ្រោះថ្នាក់លើកុមារ ហើយវៀត ណាមនៅតែជាប្រទេសដែលមានចំនួនកុមារលង់ទឹកច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ 
បង្កើនដំណោះស្រាយបង្ការ ដើម្បីទប់ស្កាត់ការលង់ទឹកសម្រាប់កុមារ - ảnh 1 សិក្ខាសាលា“បង្កើនដំណោះស្រាយបញ្ជាណែនាំ ឃោសនាក្នុងការបង្ការទប់ស្កាត់ការលង់ទឹកលើកុមារ” (រូបថត៖ hanoimoi.com.vn)

យោងតាមព័ត៌មាននៅក្នុងសិក្ខាសាលា “បង្កើនដំណោះស្រាយបញ្ជាណែនាំ ឃោសនាក្នុងការបង្ការទប់ស្កាត់ការលង់ទឹកលើកុមារ” ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ។ ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកស្រី Vu Thi Kim Hoa អនុប្រធាននាយកដ្ឋានកុមារ នៃក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានមានប្រសាសន៍ថា៖ “ដើម្បីបង្ការទប់ស្កាត់ការលង់ទឹកលើកុមារនោះ យើងបានបង្ហាត់បង្រៀនជំនាញសុវត្ថិភាពនៅក្នុងបរិស្ថានទឹក។ បច្ចុប្បន្នក្រសួង ស្ថាប័នបានរួមសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ដើម្បីនាំចេញឯកសារណែនាំស្ដីពីការបង្រៀនធានាសុវត្ថិភាព និងបើកថ្នាក់បង្រៀនជំនាញសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងអប់រំនិងបណ្តុះបណ្តាលក៏បានបើកវគ្គបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រូអំពីជំនាញសុវត្ថិភាព ដើម្បីបង្រៀនចំណេះដឹងហែលទឹកប្រកបដោយសុវត្ថិភាពសម្រាប់កុមារនៅតាមសាលារៀននិងក្នុងសហគមន៍”៕

ប្រតិកម្មទៅវិញ