បង្កើនការឧទ្ទេសនាមអំពីសម្ព័ន្ធសមាគមនារីវៀតណាមទៅកាន់សហគមន៍អន្តរជាតិ

Chia sẻ
(VOVworld)-នាថ្ងៃទី១៧មិថុនា នៅទីក្រុងហាណូយ
មជ្ឈឹមសម្ព័ន្ធសមាគមនារី វៀតណាម បានរៀបចំពិ
ធីជួបមុខជាមួយប្រធាន

បង្កើនការឧទ្ទេសនាមអំពីសម្ព័ន្ធសមាគមនារីវៀតណាមទៅកាន់សហគមន៍អន្តរជាតិ - ảnh 1
តំណាងការទូតវៀតណាមប្រចាំនៅឯបរទេសអាណត្តិ២០១៥-២០១៨
 (រូបថតៈ tapchicongsan)


(VOVworld)-នាថ្ងៃទី១៧មិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារី
វៀតណាម បានរៀបចំពិធីជួបមុខជាមួយប្រធានស្ថាប័នតំណាងការទូតរបស់វៀត ណាមនៅឯបរទេសអាណត្តិ២០១៥-២០១៨ ។ ចូលរួមក្នុងពិធី មានវត្តមានលោក
ស្រី Nguyen Thi Thanh Hoa ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោក Dang
Minh Khoi អនុរដ្ឋមន្ត្រីការបរទេស រួមជាមួយឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលរបស់ វៀតណាមប្រចាំនៅឯបរទេសអាណត្តិ២០១៥-២០១៨ ផងដែរ។ នៅក្នុងជំនួបនេះ
លោកស្រី Nguyen Thi Thanh Hoa មានបំណងថា ប្រធានជាតំណាងនានា ពេល
ដែលបំពេញាភារកិច្ចនៅឯបរទេស គប្បីម្ចាស់ការផ្សព្វផ្សាយអំពីរូបភាព​នារី វៀត
ណាម អំពីសមាគមនារីវៀតណាមទៅកាន់បរទេស ព្រមទាំងបង្កើតឱកាស សហ
ប្រតិបត្តិការ ចលនាប្រភពកម្លាំងសម្រាប់អនុវត្តសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរ ឈានដល់ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយចំនួន។

        នៅទីនេះ លោក Dang Minh Khoi បានឲ្យដឹងថា ក្រសួងការបរទេស​នឹង ធ្វើ
សេនាធិការ លើកសំណើជូនរដ្ឋាភិបាល បង្កើនកិច្ចការសហប្រតិបត្តិការអន្តជាតិ  ដោយមានការគូបផ្សំកិច្ចការរបស់សម្ព័ន្ធសមាគមនារីវៀតណាមក្នុងបណ្តា សកម្មភាពការទូតជាមួយប្រទេសនានាដែលវៀតណាមមានទំនាក់ទំនងផងដែរ៕

ប្រតិកម្មទៅវិញ