បង្កើនការសន្យាជាមួយវៀតណាម គឺជាអាទិភាពចម្បងរបស់ OECD

Chia sẻ
(VOVWORLD) - អគ្គលេខាធិការ OECD លោក Mathias Cormann បានចាត់ទុកថា វៀតណាមសម្រេចបានវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅ។
បង្កើនការសន្យាជាមួយវៀតណាម គឺជាអាទិភាពចម្បងរបស់ OECD - ảnh 1វេទិកាសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម - អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ វេទិកាសេដ្ឋកិច្ចជាន់ខ្ពស់វៀតណាម - អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានប្រព្រឹត្តទៅជាផ្លូវការ។ អគ្គលេខាធិការ OECD លោក Mathias Cormann បានចាត់ទុកថា វៀតណាមសម្រេចបានវឌ្ឍនភាពសង្គមគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងទៅ។ បច្ចុប្បន្ននេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតូចនៅលើពិភពលោក ដែលបានបញ្ជៀសវិបត្តិសេដ្ឋកិច្ចទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងយថាទស្សន៍កំណើនយ៉ាងខ្លាំងក្លា។ OECD ព្យាករណ៍ថា កំណើន GDP នឹងលើសពី ៦% នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ប្រការនេះនឹងត្រូវបានជំរុញតាមរយៈប្រភពទុនវិនិយោគផ្ទាល់ពីបរទេស ខណៈពេលដែលសហគ្រាស OECD រកមកវៀតណាម ជួយធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ដូច្នេះ នៅចំពោះមុខនឹងបញ្ហាប្រឈម វៀតណាមចាំបាច់ត្រូវជំរុញការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ ដើម្បីធានាកំណើនប្រកបដោយចីរភាព។

ក្នុងវេទិការ តាមរយៈការវិភាគរបស់ OECD ប្រតិភូបានផ្ដល់មតិយោបល់ជាច្រើនអំពីយថាទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមជាមួយគោលនយោបាយអភិបាលកិច្ចសហគ្រាសរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ