បង្កើនការរួមសហការជាមួយ Google ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងច្បាប់វៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៧មករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀត ណាម លោក Truong Minh Tuan បានអញ្ជើញទទួលជួបជាមួយលោកស្រី Ann Lavin នាយិការទទួលបន្ទុកគោលនយោបាយសាធារណនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បង្កើនការរួមសហការជាមួយ Google ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងច្បាប់វៀតណាម - ảnh 1 រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan អញ្ជើញទទួលជួបជាមួយលោកស្រី Ann Lavin នាយិការទទួលបន្ទុកគោលនយោបាយសាធារណនិងទំនាក់ទំនងរដ្ឋាភិបាលរបស់ Google តំបន់អាស៊ី-ប៉ាស៊ីហ្វិក

ដើម្បីកិច្ចសហប្រតិបត្តិការដំណើការប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានស្នើឲ្យ Google បង្កើតការិយាល័យ តំណាងនៅវៀតណាម ដើម្បីទទួលនិងដោះស្រាយយ៉ាងឆាប់រហ័សនូវសំណូមពរពី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយផងដែរ។ រដ្ឋមន្រ្តី លោក Truong Minh Tuan បានសន្យា ថា នឹងជួយឧបត្ថម្ភនិងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយភាគី Google ថែមទាំងស្នើ ឲ្យភាគី Google ស្វែងយល់ច្បាស់លាស់ច្បាប់របស់វៀតណាម និងបង្កើនរួមសហការជាមួយស្ថា ប័នមានសមត្ថិភាពវៀតណាមក្នុងចំណាត់ការបទល្មើសលើ YouTube ផងដែរ។

        រីឯភាគី Google  លោកស្រី Ann Lavin បានឲ្យដឹងថា គោលដៅនៃដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះគឺស្វែងយល់ពីច្បាប់វៀតណាម ជួបធ្វើការជាមួយស្ថាប័ន មានសមត្ថកិច្ចនានា ដើម្បី Google អាចយល់ច្បាស់សំដៅបន្តកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែល្អប្រសើរជាមួយវៀត ណាមនាពេលខាងមុខ។ Google សន្យាថា នឹងជួយ វៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល៕

ប្រតិកម្មទៅវិញ