បង្កើនការផ្សព្វផ្សាយសកម្មភាពសហជីពលើរលក VOV

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២២កក្កដា វិទ្យុសម្លេង
វៀតណាម និង សហភាពពលករវៀតណាម បាន
បូកសរុបកម្មវិធីរួមផ្សំផ្សព្វផ្សាយ

បង្កើនការផ្សព្វផ្សាយសកម្មភាពសហជីពលើរលក VOV - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien ថ្លែងមតិក្នុងពិធី
 (រូបថតៈ vov)


(VOVworld)-នារសៀលថ្ងៃទី២២កក្កដា វិទ្យុសម្លេងវៀតណាម និង សហភាពពលករវៀតណាម បានបូកសរុបកម្មវិធីរួមផ្សំផ្សព្វផ្សាយអំពីចលនា កម្មករ  សកម្មភាពសហជីពលើរលកវិទ្យុសម្លេងវៀតណាម VOV ដំណាក់កាល ២០១៤-២០១៩ និងបូកសរុប រយៈពេល៥ឆ្នាំនៃសកម្មភាពរួមផ្សំ រវាងស្ថាប័ន ទាំងពីរដំណាក់កាល ២០០៩-២០១៤។​តាមកិច្ចព្រមព្រៀង​VOV នឹងបង្កើនរយៈពេលផ្សព្វផ្សាយតាមក្រុមប្រធានបទ ដូចជា ផ្សព្វផ្សាយអំពី ការលាតត្រដាងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ២០ របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទីX ស្តីអំពី ការបន្តកសាងវណៈកម្ម កម្មករវៀតណាមសម័យជម្រុញឧស្សាហូបនីយកម្មនិងទំនើបកម្មប្រទេសជាតិ។ លើកពីនេះជាងទៀត វិទ្យុសម្លេងវៀតណាមនឹងឆ្លុះបញ្ជាំងអំពីរាល់ព្រឹត្តការណ៍នយោបាយសំខាន់ៗទៀតផង។ ថ្លែងមតិក្នុងពិធី លោក Nguyen Dang Tien អគ្គនាយកវិទ្យុសម្លេងវៀតណាមបានចាត់ទុកថា៖

        “ចំពោះវណៈកម្មករ យើងខ្ញុំបានកសាងកម្មវិធីជាច្រើន ហើយសង្ឈឹមថា តាមរយៈការរួមផ្សំនេះ យើងនឹងមានសកម្មភាពជាក់ស្តែងជាងលើគ្រប់វិស័យ។ ខ្ញុំស្នើថា យើងនឹងមានគណៈកម្មការជំនាញ​ មានការផ្លាស់ប្តូរ​បទពិសោធ ក្នុងការផ្សព្បផ្សាយការផ្តួចផ្តើមគំនិតរបស់បក្ស ចំពោះកម្មករ ផ្សព្វផ្សាយអំពី ការផ្លាស់ប្តូរថ្មីរបស់វណៈកម្មករនិងរបស់សហភាពពលករទៀតផង”៕

ប្រតិកម្មទៅវិញ