គប្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម |
ចំណុចសំខាន់នៃសិក្ខាសាលានេះគឺផ្តោតសំខាន់លើប្រ សិទ្ធភាពផលិតកម្មសម្រាប់ការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់។ លោក Dao Ngoc Nam នាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសេវាកសិកម្ម An Viet បានឲ្យដឹងថា៖
“យើងខ្ញុំបានកសាងមជ្ឈមណ្ឌលទិន្នន័យដោយប្រមូលផ្តុំនូវទិន្នន័យ ពីអ្នកផលិត អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនិងអ្នកបែងចែកផលិតផល ហើយទិន្នន័យទាំងអស់ ត្រូវបានបច្ចុប្បន្នកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ដើម្បីទាក់ទង់ផ្ទាល់ដល់ទិន្ន ន័យនេះ ប្រជាកសិករត្រឹមតែមានស្មាតហ្វូន ឬកំព្យួទ័រមានអ៊ិនធឺណិត គឺអាចស្វែង យល់និងរៀនសូត្រណូវព័ត៌មានអំពីទីផ្សារ ចំនេះដឹងផលិតកម្មលើព្រព័ន្ធ”។
តំណាងទាំងអស់ក៏បានចាត់ទុកថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការទាក់ទង ផ្ទាល់ជាមួយបច្ចេកវិទ្យាខ្ពស់ ត្រូវបណ្តុះបណ្តាលប្រភពធន ធានមនុស្សមានគុណ ភាពខ្ពស់ដើម្បីអាចគ្រប់គ្រងបានវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន៕