បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H5N1 និងផ្ដាសាយ A H7N9។

Theo VOV -
Chia sẻ
VOV-បង្កើនការឃ្លាំមើលអ្នកជំងឺត្រូវរលាកសួតធ្ងន់
និងបង្កើនការងារត្រួត​ពិនិត្យពេទ្យព្រំដែន ជាបណ្ដា
វិធានការសំខាន់ដែលគណៈកម្មាធិការបញ្ជា​ជាតិ​
បង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H7N9 បានលើក
ឡើងនៅកិច្ចប្រជុំ​នាថ្ងៃ​ទី២៣មេសានៅទីក្រុងហាណូយ។

បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H5N1 និងផ្ដាសាយ A H7N9។ - ảnh 1
បង្កើនការបង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H5N1 និងផ្ដាសាយ A H7N9។


        VOV-បង្កើនការឃ្លាំមើលអ្នកជំងឺត្រូវរលាកសួតធ្ងន់និងបង្កើនការងារត្រួត​
ពិនិត្យពេទ្យព្រំដែន ជាបណ្ដាវិធានការសំខាន់ដែលគណៈកម្មាធិការបញ្ជា​ជាតិ​បង្កាប្រឆាំងអាសន្នរោគផ្ដាសាយ A H7N9 បានលើកឡើងនៅកិច្ចប្រជុំ​នាថ្ងៃ​ទី២៣មេសានៅទីក្រុងហាណូយ។ ដំណាងនាយកដ្ឋានសុខាភិបាលទុកបំរង
ក្រសួង​សុខាភិបាលវៀតណាមបានឲ្យដឹងថា វៀតណាមជាប្រទេសមានខ្សែ
ព្រំដែនដ៏វែង​ជា​មួយចិន ការលក់ដូររត់ពន្ធបសុសត្វនិងផលិតផលបសុសត្វ
ពិបាកត្រួតពិនិត្យ។​ ដើម្បី​បង្កា​ប្រឆាំងអាសន្នរោគផ្ដាសាយ A H7N9 នាយកដ្ឋានគ្រប់គ្រងពិនត្យព្យាបាល​ជំងឺក្រសួងសុខាភិបាលបានពិនិត្យ
ឡើងវិញបរិក្ខាពេទ្យថ្នាំត្រៀមជាស្រេចទប់ទល់នឹងអាសន្នរោគ។ លោក
Nguyen Trong Khoa អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ពិនិត្យព្យាបាលជំងឺ
ក្រសួងសុខាភិបាលបានឲ្យដឹងថា៖

        “ជាមួយករណីមានអ្នកជំងឺដើមដំបូងនៅវៀតណាមយើងខ្ញុំបានប្រគល់
ឲ្យ​បណ្ដា​មន្ទីពេទ្យខ្សែចុងក្រោយជាបណ្ដាមន្ទីពេទ្យសំរាប់ទទួលអ្នកជំងឺ
ព្យាបាល។ ជា​មួយបរិក្ខា​ដែលមានស្រាប់នោះអាចព្យាបាលអ្នកជំងឺបាន។
ទន្ទឹមនឹងនោះ​ប្រមូលផ្ដុំបណ្ដា​ករណី​ជំងឺវាយតំលៃនិងផ្សព្វផ្សាយបទពិសោធន៍
ទៅឲ្យមន្ទីពេទ្យផ្សេងៗក្នុង​ករណីអាសន្នរោគកើតមាន​ឡើង​និងរីករាលដាល៕

ប្រតិកម្មទៅវិញ