បង្កើនការតភ្ជាប់សហគ្រាសអឺរ៉ុបមកវិនិយោគនៅទីក្រុង Da Nang

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងនឹងរៀបចំវេទិកា វិនិយោគឆ្នាំ ២០២២ ក្នុងបំណងចង់ផ្សព្វផ្សាយពីសក្តានុពល គុណសម្បត្តិ និងឱកាស វិនិយោគនៃទីក្រុង Da Nang ។

នាព្រឹកថ្ងៃទី ៣ មិថុនា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ “EuroCham ជួប ប្រាស្រ័យជាមួយបណ្ដាខេត្តភាគកណ្តាល”។ ព្រឹត្តិការណ៍នេះគឺសំដៅ តភ្ជាប់សហ គ្រាសអឺរ៉ុបជាមួយខេត្តភាគកណ្តាលនានារួមមាន Da Nang, Quang Nam និង Thua Thien Hue។ ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា នាពេលខាងមុខ ទីក្រុងនឹងរៀបចំវេទិកា វិនិយោគឆ្នាំ ២០២២ ក្នុងបំណងចង់ផ្សព្វផ្សាយពីសក្តានុពល គុណសម្បត្តិ និងឱកាស វិនិយោគនៃទីក្រុង Da Nang។
“នាពេលខាងមុខ ទីក្រុង Da Nang សង្ឃឹមថានឹងទទួលបានគម្រោងវិនិយោគ ជាច្រើនរបស់សហគ្រាសអឺរ៉ុបក្នុងវិស័យសំខាន់ៗដែលទីក្រុងកំពុងអភិវឌ្ឍន៍។ រដ្ឋបាល ទីក្រុងប្តេជ្ញាចិត្តបង្កលក្ខខណ្ឌទាំងអស់សម្រាប់វិនិយោគិនអឺរ៉ុបដើម្បីបង្កើត និងអនុវត្តន៍ គម្រោងប្រកបដោយប្រសិទ្ធភាពនៅទីក្រុង Da Nang”។
ក្នុងរយៈពេលកន្លងមក EuroCham បានសហការជាមួយរដ្ឋាភិបាលវៀតណាម និងអាជ្ញាធរបណ្ដាខេត្តក្រុងភាគកណ្តាល ក្នុងការជួយឧបត្ថម្ភ ជំរុញការតភ្ជាប់រវាង សហគមន៍ធុរកិច្ចអឺរ៉ុបនៅ វៀតណាមជាមួយបណ្ដាខេត្តក្រុងភាគកណ្តាល។ ជាពិសេស សម្រាប់ទីក្រុង Da Nang អឺរ៉ុបបាននិងកំពុងជាដៃគូដ៏សំខាន់ក្នុងវិស័យវិនិយោគ និង ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ