|
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ vietnamplus) |
(VOVworld)-ស្ថានកុងស៊ុលអង្គទូតបានរួមជាមួយសមាគមនិស្សិតនៃ សមាគមប្រជា
ជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅទីក្រុង Perth រដ្ឋខាងលិចប្រទេសអូស្ត្រាលី រៀបចំ
សិក្ខាសាលា ដោយប្រធានបទ “គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក
សិទ្ធិមនុស្ស៖យថាទស្សន៍និងការសាកល្បង”។ចូលរួមក្នុងសិក្ខាសាលានេះមានវត្ត
មាន អគ្គកុងស៊ុលម៉ាឡេស៊ី ឥណូនេស៊ីនិងវៀតណាមរួមទាំងសិស្សជាង១០០នាក់
មកពី ប្រទេសអាស៊ានទាំង៩ដែលកំពុងបំពេញការសិក្សានៅមហាវិទ្យាល័យនានា
ក្នុងរដ្ឋខាង លិចប្រទេសអូស្ត្រាលី។គោលដៅនៃសិក្ខាសាលានេះ គឺសំដៅបង្កើនការ
តភ្ជាប់ប្រជា ជនអាស៊ានឲ្យឆ្ពោះទៅមុខសញ្ញាជានិស្សិតអាស៊ានដែលកំពុងសិក្សា
នៅរដ្ឋខាងលិច ប្រទេសអូស្ត្រាលី។លើសពីនេះទៅទៀត សិក្ខាសាលាក៏សំដៅជួយ
ឲ្យសិស្សទាំងអស់ ស្វែងយល់អំពីយន្តការរបស់ប្លុកអាស៊ាន ជាពិសេសគឺគណៈកម្មា
ធិការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស៕