បង្កើនការចូលរួមរបស់អង្គការសង្គមអាជីពនិងអង្គការក្រៅរដ្ឋាភិបាលទៅក្នុងកិច្ចការពារបរិស្ថាន

Chia sẻ
(VOVWORLD) -នាថ្ងៃទី៩សីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាស្តីពី “បង្កើនការ ចូលរួមរបស់អង្គការសង្គមអាជីពនិងអង្គការក្រៅរដ្ឋាភិបាលទៅក្នុងកិច្ចការពារបរិស្ថាន”។


អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា អគ្គនាយកនៃអគ្គនាយកដ្ឋានបរិស្ថាន លោក Nguyen Van Tai បានឲ្យដឹងថា បញ្ហាសំខាន់គឺត្រូវតភ្ជាប់ស្ថាប័នគ្រប់គ្រងរដ្ឋ ជាមួយតំបន់ ជាមួយអង្គការនយោបាយសង្គម អង្គការក្រៅរដ្ឋាភិបាលនិងអ្នកវិទ្យា សាស្ត្រដើម្បីរួមដំណើរដោះស្រាយរាល់បញ្ហាបរិស្ថាន ក្នុងនោះមានទាំងការពិគ្រោះ យោបល់និងបដិវាទអំពីគោលនយោបាយការពារបរិស្ថាន និងព័ណ៌មានអំពីបរិស្ថាន លើបណ្តាញសង្គមផងដែរ៕


ប្រតិកម្មទៅវិញ