ការចែករំលែកបទពិសោធន៍ជាមួយស្ត្រីកសិករអាមេរិកដែលចូលរួមវេទិកា។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ឆ្នាំអន្តរជាតិស្ត្រីកសិករ” នៅប្រទេសវៀតណាម នារសៀលថ្ងៃទី ១២ សីហា នៅវិទ្យាស្ថានកសិកម្មវៀតណាម ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាម រៀបចំវេទិកាអនឡាញក្រោមប្រធានបទ “ដើម្បីវឌ្ឍនភាពស្ត្រីក្នុងវិស័យកសិកម្ម”។
នៅក្នុងវេទិកានោះ ប្រតិភូនានាបានចាត់ទុកថា ដើម្បីលើកកំពស់តួនាទីរបស់ស្ត្រី ក្នុងវិស័យកសិកម្ម ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភ្នាក់ងាររដ្ឋា ភិបាល អង្គការអន្តរជាតិ និងសហគមន៍។ ទន្ទឹមនឹងនោះ កសាងគោលនយោបាយ គាំទ្រស្ត្រីនៅជនបទ បង្កើតលក្ខខណ្ឌសម្រាប់ពួកគេក្នុងការទទួលបានដើមទុន បច្ចេក វិទ្យា និងទីផ្សារ។ លោកស្រី Ha Thuy Hanh អនុប្រធានសមាគមកសិដ្ឋាន និងសហ គ្រាសកសិកម្មវៀតណាមបានឲ្យដឹងថា៖
“ការលើកកំពស់តួនាទីរបស់ស្ត្រីក្នុងសហគ្រាសកសិកម្មនាពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានការស្ទង់មតិ និងការវាយតម្លៃ ដើម្បីរៀបចំគោលនយោបាយជាក់លាក់ សម្រាប់តំបន់នីមួយៗ ក៏ដូចជាប្រភេទផលិតផលកសិកម្មនីមួយៗរបស់វៀតណាម ផងដែរ។ នៅក្នុងសហគមន៍នានា ជាពិសេសសហគមន៍អាជីវកម្មខ្នាតតូច និងមធ្យម របស់ស្ត្រីនៅតំបន់ឆ្ងាយដាច់ស្រយាល ឬតំបន់ដែលរងផលប៉ះពាល់ដោយការប្រែ ប្រួលអាកាសធាតុ គួរតែមានគោលនយោបាយអំណោយផលបន្ថែមទៀតសម្រាប់ស្ត្រី”។
ប្រតិភូក៏បានលើកឡើងដែរថា ចាំបាច់ត្រូវបណ្តុះបណ្តាល និងលើកកម្ពស់ការ យល់ដឹងអំពីសមភាពយេនឌ័រ ដើម្បីឱ្យស្ត្រីម្នាក់ៗមានឱកាសចូលរួម និងរួមចំណែក ក្នុងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ច និងសង្គម៕