|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV) |
Vovworld-ថ្លែងមតិនៅសន្និសីទ onlines ទូទាំងប្រទេសលាតត្រដាងអនុវត្ត
ភារកិច្ចឆ្នាំ២០១៤ នាព្រឹកថ្ងៃទី៨មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសំណូមពរផ្នែកអធិការកិច្ចបង្កាប្រឆាំងអំពើពុករលួយខ្ជះខ្ជាយដែលទាក់ទិនដល់វិស័យគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីផលរ៉ែចំណាយប្រមូលថវិការរដ្ឋវិនិយោគសំណង់សារវន្តជាដើម។ ស្រុះចិត្តគំនិតជាមួយទិសដៅភារកិច្ចដែលផ្នែកអធិការកិច្ចបានដាក់ចេញក្នុងឆ្នាំ២០១៤ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកអធិការកិច្ចរដ្ឋាភិបាលត្រូវលើកកំពស់គុណភាពប្រសិទ្ធភាពក្នុងការ
ក្តាប់ស្ថានភាពរកឃើញអំពើពុករលួយ ផ្ដោតទៅលើវិស័យមួយចំនួនអាចកើត
មានអំពើពុករលួយខ្ពស់។ នាយករដ្ឋមន្ត្រីបានស្នើរឲ្យផ្នែកអធិការកិច្ចត្រូវបន្ត
ជំរុញការបញ្ជាណែនាំគ្រប់គ្រងកសាងនិងសុក្រិដ្ឋសកម្មភាពរបស់ផ្នែកអធិការ
កិច្ច បណ្ដុះបណ្ដាលជួរកម្មាភិបាលអធិការកិច្ចឧស្សាព្យាយាមស្មោះត្រង់មាន
សមត្ថភាពសីលធម៍ល្អក្នុងការកសាងផ្នែកអធិការកិច្ចស្អាតស្អំរឹងមាំស័ក្តសមនឹង
ភារកិច្ចដែលបក្សរដ្ឋនិងប្រជាជនប្រគល់ឲ្យ៕