|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Trinh Dinh Dung អញ្ជើញថ្លែងមតិ
ក្នុងសន្និសីទ |
(VOVworld)- បង្កើនការគ្រប់គ្រងធនធានធម្មជាតិការពារបរិស្ថាននិងទប់ទល់នឹង
បម្រែបម្រួលអាកាសធាតុ។នេះជាអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Trinh Dinh Dung នៅក្នុងសន្និសីទបូកសរុបការងារឆមាសទី១
និងអនុវត្តផែនការសកម្មភាពឆមាសទី២នៃឆ្នាំ២០១៦ របស់ក្រសួងធនធាននិង
បរិស្ថាន ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨កក្កដានៅទីក្រុងហាណូយ។ នៅទីនេះ
លោក Trinh Dinh Dung បាននាំចេញភារកិច្ចចំនួន ១០ ដែលក្រសួងធនធាន និង
បរិស្ថានត្រូវអនុវត្ត សំដៅជំនះពុះពារនូវបញ្ហានៅសេសសល់និងខិតខំប្រឹង ប្រែង
ទទួលបានលទ្ធផលវិជ្ជមានក្នុងផែនការឆមាសទី២ឆ្នាំ២០១៦។ ក្នុងនោះ ផ្តោត
សំខាន់លើការបង្កើនគការគ្រប់គ្រងធនធានធម្មជាតិ ការពារបរិស្ថាននិង ទប់ទល់
ជាមួយបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមជាមួយគ្នានោះ ក្រសួងក៏ត្រូវ លើកកំពស់
ប្រសិទ្ធិភាព សុពលភាពនៃការងារអធិការកិច្ច ឃ្លាំមើលការអនុវត្ត គោលនយោ
បាយ ច្បាប់លើវិស័យធនធានធម្មជាតិនិងបរិស្ថាន។ បង្កើតប្រព័ន្ធ គ្រប់គ្រង វាយ
តម្លៃដោយឯកភាពពីមជ្ឈឹមទៅដល់តំបន់ដែលក្នុងនោះមានការ ចូលរួមរបស់ប្រ
ជាជន។ បង្កើនការងារធ្វើសមាហរណកម្មនិងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ សំ
ដៅចែករំលែកនិងរៀនសូត្របទពិសោធន៍ ប្រមូលផ្តំប្រភពកម្លាំង បញ្ញាវ័ន្ត បច្ចេក
វិទ្យានិងហិរញ្ញវត្ថសម្រាប់ជួយអនុវត្តភារកិច្ចគ្រប់គ្រងរដ្ឋអំពីធន ធានធម្មជាតិនិង
បរិស្ថាន៕