បង្កើនកិច្ចសហប្រតិបត្តិការអឺរ៉ុប-អាស៊ី

Chia sẻ

(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ក្នុងក្របខ័ណ្ឌសហគមន៍
បណ្ដាប្រជាជាតិ SNG  សន្និសីទចំនួន ៣ បានប្រព្រឹត្តទៅ
នៅមូស្គូ (រុស្ស៊ី) រួមមាន៖ សម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ
ចំណុះ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ជំនួបជាន់ខ្ពស់នៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (ErAEC)
និងសម័យប្រជុំនៃក្រុមប្រឹក្សាអឺរ៉ុប-អាស៊ីកំពូល។

(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ក្នុងក្របខ័ណ្ឌសហគមន៍បណ្ដាប្រជាជាតិ SNG  
សន្និសីទចំនួន ៣ បានប្រព្រឹត្តទៅ នៅមូស្គូ (រុស្ស៊ី) រួមមាន៖ សម័យប្រជុំក្រុម
ប្រឹក្សាសន្តិសុខចំណុះ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ជំនួបជាន់ខ្ពស់នៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (ErAEC) និងសម័យប្រជុំនៃ
ក្រុមប្រឹក្សាអឺរ៉ុប-អាស៊ីកំពូល។ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ CSTO បណ្ដាតំណាងបានពិភាក្សារាល់វិធានការណ៍បង្កើនកំលាំងចលករនិងសកម្មភាព
រវាងបណ្ដាប្រទេសជាសមជិក។  តំណាងទាំងឡាយបានអនុម័ត្តលើសេចក្តី
ថ្លែងការ ដែលអះអាងថា៖ ការដែល អាមេរិកនិង NATO ដាក់ពង្រាយប្រព័ន្ធ
ការពារកាំជ្រួច (NMD) នឹងជះឥទ្ធិពលអាក្រក់ដល់សន្តិសុខអន្តរជាតិ។ ជំនួបថ្នាក់
ដឹកនាំនៃបណ្ដាប្រទេស ErAEC និងសម័យប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី
កំពូលបានពិភាក្សាអំពីយកថាទស្សកែលំអរសហគមន៍នេះក្លាយទៅជាសម្ព័ន្ធ
សេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EvAEU) នាឆ្នាំ ២០១៥ និងប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍
សម្ព័ន្ធគយ (TS) និងបរិយាកាសសេដ្ឋកិច្ច​រួម(EEP)។

ក្រៅពីនេះ ក្នុងសម័យក្រុមប្រឹក្សាសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីលើកនេះ តំណាងនានាបាន ពិភាក្សាអំពីយថាទស្សនៃជំនួបចរចារជាមួយវៀតណាមសំដៅចុះហេត្ថលេខាលើ
កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី (FTA)​ ចតុភាគី រួមមាន រុស្ស៊ី បែឡារុស្ស កាហ្សាក់ស្ថាន និង វៀតណាម៕

ប្រតិកម្មទៅវិញ