បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកាហ្សក់ស្ថាន អាល់ហ្សេរី ព័រទុយហ្គាល់ប៊ុលហ្គារី

Chia sẻ
(VOVworld)-ក្នុងឱកាសដែលលោកនាយរដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Tan Dung បញ្ចប់ដំណើរ
ទស្សនកិច្ចការងារចាប់ពីរថ្ងៃទី២៩ឧសភា

(VOVworld)-ក្នុងឱកាសដែលលោកនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចការងារចាប់ពីរថ្ងៃទី២៩ឧសភា ដល់
ថ្ងៃទី៦មិថុនា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី (FTA) រវាងវៀតណាមជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនៅប្រទេស
កាហ្សាក់ស្ថាន និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល់ហ្សេរី
ព័រទុយហ្គាល់ និងប៊ុលហ្គារី អនុរដ្ឋមន្ត្រីការបរទេស Bui Thanh Son បានមានបទ ឆ្លើយសំភាសន៍ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ តាមលោក Bui Thanh
Son ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA រវាងវៀតណាមជាមួយ សម្ព័ន្ធ
ភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បើកចេញទិសដៅសហ ប្រតិបត្តិការនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរបស់វៀតណាមទៅកាន់ ទីផ្សារមានចំនួនប្រជាជនជាង១៧០លាននាក់នេះ។

បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកាហ្សក់ស្ថាន អាល់ហ្សេរី ព័រទុយហ្គាល់ប៊ុលហ្គារី - ảnh 1
អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son

        លោក Bui Thanh Son បានឲ្យដឹងថែមទៀតថា តាមរយៈបណ្តាជំនួបរវាង ថ្នាក់ដឹកនាំវៀតណាមជាមួយថ្នាក់ដឹកនាំនៃប្រទេស អាលហ្សេរី ព័រទុយហ្គាល់  ដែលសុទ្ធតែអះអាងថា ដំណើរទស្សនកិច្ចនេះ ឆ្លើយតបនឹងតម្រូវការទាំងស្រុង
នៃភាគីទាំងពីរ។  ចំពោះអាលហ្សេរីវិញ ប្រទេសទាំងពីរ ខំប្រឹងប្រែងទទួលបាន តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីកម្រិត២៥០លានដុល្លារ ដល់១ពាន់លាន ដុល្លារ
នាប៉ុន្មានឆ្នាំខាងមុខ។ រីឯប៊ុលហ្គារីវិញ ភាគីទាំងពីរបានប្រមូលផ្តុំ អនុវត្ត ជាក់
ស្តែងរាល់វិធាន និងទិសដៅនៃឆ្នាំ អនុវត្តរូបសណ្ឋានសេដ្ឋកិច្ចថ្មី ដែលបាន ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរព្រមព្រៀងមុននេះ។ ប្រទេសទាំងអស់ ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាមលើបណ្តាវេទិការ
ពហុភាគី និងមានបំណងសហប្រតិបត្តិការជាមួយវៀតណាមឲ្យស្អិតសមួត
ថែមទៀត៕

ប្រតិកម្មទៅវិញ