បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងUNDP ក្នុងវិស័យបរិស្ថាន

Chia sẻ
 UNDPនឹងយកចិត្តទុកដាក់ដល់បណ្ដាគំរោងការណ៍ថ្មី​ក្នុងវិស័យ ដូចជា÷​ការបំរែបំរួលអាកាសធាតុ
បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងUNDP ក្នុងវិស័យបរិស្ថាន - ảnh 1
បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងUNDP ក្នុងវិស័យបរិស្ថាន(http://www.monre.gov.vn/)

(VOV)_នាថ្ងៃទី២០ សីហា នៅទីក្រុងហាណូយ នាយកដ្ឋានសហប្រតិបត្តិការ
អន្តរជាតិ នៃក្រសួងធនធាននិងបរិស្ថានវៀតណាមបានជួបធ្វើការជាមួយ​នាយក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។ នេះគឺជាកិច្ច ប្រជុំជាប្រចាំឆ្នាំ ដើម្បីពិនិត្យឡើងវិញសភាពការណ៍ និងជំរុញ​កិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធាននិងបរិស្ថានជាមួយ UNDP។ តាម​អនុរដ្ឋមន្ត្រីក្រសួងធនធាននិង បរិស្ថានលោក Tran Hong Ha បានអោយ​ដឹងថា÷ក្រសួងធនធាននិងបរិស្ថានកំពុង
ឈានទៅដល់ការ បង្កើនបណ្ដា​គំរោងការណ៍អន្តរវិស័យ។ ពិសេស ក្នុងរយះពេល
ខាងមុខនេះ  វៀតណាម​នឹងអភិវឌ្ឍន៍តាមរូបសណ្ឋានខឿនសេដ្ឋកិច្ចបៃតង់។ ដូច្នេះ អនុរដ្ឋមន្ត្រីបានស្នើ UNDP បន្តជួយឧបត្ថម្ភក្រសួងអនុវត្តរាល់គំរោងការ
អទិភាពក្នុងវិស័យនេះ។ នាយិកាកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំ
នៅវៀតណាម  លោកស្រី ​Luoise Chamberlain បានចាត់ទុកថា÷ក្នុងអនាគត 
ទន្ទឹមនឹងការ​បង្កើនរាល់​​គំរោង​ការណ៍ដែលកំពុងកសាង UNDPនឹងយកចិត្តទុក
ដាក់ដល់បណ្ដា គំរោងការណ៍ថ្មី​ក្នុងវិស័យនានា ដូចជា÷​ការបំរែបំរួលអាកាសធាតុ …។ល៕

ប្រតិកម្មទៅវិញ