![បង្កើនកិច្ចសហប្រតិបតិ្តការរវារណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវ កសាងប្រទេសជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_08_29/02 tang cuong doan ket giua mttq vn - lao.jpg) |
ទិដ្ឋភាពនៃជំនួបចរចារនេះ |
(VOVworld) - នារសៀលថ្ងៃទី២៩ សីហា នៅរដ្ឋធានីហាណូយ ប្រធានគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកNguyen Thien Nhan បានជួប
ចរចារជាមួយប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ។
ស្ដីអំពីកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរក្នុងដំណាក់កាលពីឆ្នាំ
២០១៦ដល់ឆ្នាំ២០២០នោះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារដូចជា៖ ជំរុញ
ការងារឃោសនាក្នុងប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេងអំពីទំនាក់
ទំនងមិត្តភាពប្រពៃណី សហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ
ព្រមទាំងគាំទ្រផលប្រយោជន៍នៃប្រទេសនិមួយៗដោយឈរលើ ច្បាប់អន្តរជាតិ
និងទស្សនៈរបស់ប្រទេសនិមួយៗផងដែរ៕