|
បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការរណសិរ្សនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា (VOV) |
Vovworld-ប្រជាជនវៀតណាមសប្បាយរីករាយនិងមោទនភាពអំពីទំនាក់
ទំនងសាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាម-កម្ពុជា អង្គការរណសិរ្សនៃ
ប្រទេសទាំងពីរបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ នោះជាការអះអាង
របស់ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនិងជាឧបនាយក
រដ្ឋមន្ត្រីលោក Nguyen Thien Nhan នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុប្រទេសកម្ពុជាដឹកនាំ
ដោយប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាលោកមិនឃិន។ មុន
នោះនៅកិច្ចចរចាររវាងគណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមនិង
ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុប្រទេសកម្ពុជា អនុប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Vu Trong Kim បាន
អះអាងថា វៀតណាមជានិច្ចកាលគោរពនិងលៃទុកអាទិភាពជួរមុខឲ្យការពង្រឹង
និងពង្រីកទំនាក់ទំនងជិតខាងល្អមិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់
វិស័យចីរភាពយូរអង្វែងវៀតណាម-កម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់
និងពិភពលោក៕