បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងប្រជាជន Guangxi របស់ចិន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ អគ្គនាយករដវិទ្យុ សម្លេងវៀតណាម លោក Vu Hai បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ នាយកដ្ឋានសារព័ត៌មានបោះពុម្ភផ្សាយផ្សាយសម្លេងទូរទស្សន៍ខេត្ត Guangxi របស់ចិននិងវិទ្យុសម្លេងប្រជាជនខេត្ត Guangxi របស់ចិន។ 
បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងប្រជាជន Guangxi របស់ចិន  - ảnh 1 បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងប្រជាជន Guangxi របស់ចិន 

(VOVworld) – នាព្រឹកថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ អគ្គនាយករដវិទ្យុ សម្លេងវៀតណាម លោក Vu Hai បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ នាយកដ្ឋានសារព័ត៌មានបោះពុម្ភផ្សាយផ្សាយសម្លេងទូរទស្សន៍ខេត្ត Guangxi របស់ចិននិងវិទ្យុសម្លេងប្រជាជនខេត្ត Guangxi របស់ចិន។ ថ្លែងមតិ នៅទីនេះ លោក អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានឲ្យដឹង ថា៖

        «នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមមានកាណាល់ផ្សាយសម្លេងចំនួន ៨ កាណាល់ទូរទស្សន៍ចំនួន ១៧ កាសែតអេឡេចត្រូនិកចំនួន ២ និងកសែតពុម្ភ ផ្សាយចំនួន ១។ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខ វិទ្យុសម្លេងនៃប្រទេសទាំងពីរ នឹងសហប្រតិបត្តិការបើកទូលាយថែមទៀតលើវិស័យផ្សាយសម្លេង ទូរទស្សន៍ និងកាសែតអេឡេចត្រូនិក។ ក្រៅពីនោះកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយឧទ្ទេសនាមអំពីទឹកដីមនុស្សសមិទ្ធិទំនៀមទំលាប់របស់ប្រជាជននៃប្រទេស ទាំងពីរ មកយើងអាចផ្សព្វផ្សាយអំពីបញ្ហាសេដ្ឋកិច្ច។»

        រីឯខ្លួនវិញអគ្គនាយករងនាយកដ្ឋានសារព័ត៌មានបោះពុម្ភផ្សាយផ្សាយសម្លេងនិងទូរទស្សន៍ខេត្ត Guangxi លោកស្រី Lu Jie សង្ឃឹមថា៖ វិទ្យុសម្លេងវៀតណាមនិងវិទ្យុសម្លេងប្រជាជនខេត្ត Guangxi ចិន នឹងសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតលើវិស័យជំនាញការផ្សាយសម្លេងទូរទស្សន៍នាពេលខាង មុខ៕

ប្រតិកម្មទៅវិញ