បង្កើនកិច្ចសហប្រតិបតិ្តការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សា នយោបាយប្រជាជនចិន

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពនៅប្រទេសចិន នារសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា នៅរដ្ឋធានីប៉េកាំង ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមលោក Tran Thanh Man បានជួបចរចាជាមួយប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិនលោក Wang Yang។
បង្កើនកិច្ចសហប្រតិបតិ្តការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សា នយោបាយប្រជាជនចិន - ảnh 1 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមលោក Tran Thanh Man (ខាងឆ្វេង) បានជួបចរចាជាមួយប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិនលោក Wang Yang 


នៅក្នុងជំនួបចរចានេះ ភាគីទាំងពីរបានឯកភាពគ្នានឹងសហការអនុវត្តន៍ខ្លឹម សារមួយចំនួនដូចជា៖ សម្រេចសេចក្ដីព្រាងនៃអនុស្សរណៈយោគយល់ផែនការ សហប្រតិបតិ្តការរវាងគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជាមួយសភាប្រឹក្សានយោបាយប្រជាជនចិនដំណាក់កាល ២០១៩- ២០២៤ដើម្បចុះហត្ថ លេខាក្នុងឆ្នាំ២០១៩ ត្រៀមរៀបចំអោយជំនួបប្រាស្រ័យមិត្តភាពរវាងរណសិរ្ស មាតុភូមិនៃខេត្តព្រំដែនចំនួន៧របស់វៀតណាមជាមួយសភាប្រឹក្សានយោបាយនៃខេត្ត Guangxi និងខេត្ត Yunnan របស់ចិន ក្នុងឆ្នាំ២០១៩ ព្រមទាំងបញ្ចូលសកម្ម ភាពសហប្រតិបតិ្តការរវាងរណសិរ្សមាតុភូមិវៀតណាមនិងសភាប្រឹក្សា នយោបាយប្រជាជនចិនទៅក្នុងផែនការទូទៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ២០២០ផង ដែរ៕

ប្រតិកម្មទៅវិញ