បង្កើនកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់នៃវៀតណាមជាមួយកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៧ កក្កដា វរៈសេនីយ៍ឯក Tran Van Lau មេបញ្ជាការ បញ្ជាការដ្ឋានយោធាខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយ ឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ អនុប្រធាននាយកដ្ឋានអភិវឌ្ឍ នៃកងយោធពលខេមរភូមិន្ទ និងក្រុមការងារដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang។ 
បង្កើនកិច្ចសហប្រតិបតិ្តការរវាងបណ្ដាតំបន់នៃវៀតណាមជាមួយកម្ពុជា - ảnh 1 ទិដ្ឋភាពនៃជំនួបរវាងគណៈប្រតិភូយោធាទាំងពីរ (រូបថត៖ TTXVN)

វរៈសេនីយ៍ឯក Tran Van Lau អះអាងថា ខេត្ត Soc Trang ជានិច្ចកាលគោរព ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា ព្រម ទាំងជំរុញខ្លាំងការងារការទូតប្រជាជន ពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

        រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ យ៉ុង ម៉ៅ បានថ្លែងអំណរគុណចំពោះប្រទេស វៀតណាមនិយាយរួម កងទ័ពប្រជាជនវៀតណាមនិងខេត្ត Soc Trang និយាយ ដោយឡែក ដែលបានជួយឧបត្ថម្ភប្រទេសនិងប្រជាជនកម្ពុជារួចផុតពីគ្រោះ មហន្តរាយប្រល័យពូជសាសន៍ ព្រមទាំងមានគោលបំណងថា ទំនាក់ទំនង សហប្រតិបត្តិការនិងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងទទួលបានសមិទ្ធផលថ្មីជាច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ