បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងសាធារណរដ្ឋឆែកនិងរដ្ឋ Rheinland Pfalz ប្រទេសអាល្លឺម៉ង

Chia sẻ
(VOVWORLD) - នៅរសៀលថ្ងៃ ១៣ ខែមេសា លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ បក្សទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយ លោក Vladimir Bartl អនុរដ្ឋមន្រ្តី ឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋឆែកដែលកំពុងមកបំពេញទស្សនាកិច្ចការងារ នៅទីក្រុងហូជីមិញ ។
បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងសាធារណរដ្ឋឆែកនិងរដ្ឋ Rheinland Pfalz ប្រទេសអាល្លឺម៉ង - ảnh 1 បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងសាធារណរដ្ឋឆែកនិងរដ្ឋ Rheinland Pfalz ប្រទេសអាល្លឺម៉ង

ក្នុងជំនួបនេះលោក Le Thanh Liem បានបញ្ចាក់ថាទីក្រុងហូជីមិញមានគោលបំណងចង់ ជម្រុញហសប្រតិបត្តិការ ជាមួយប្រទេសឆែក ឲ្យបាន ស្របតាមសក្តានុភាព និងសេចក្តី ប្រាថ្នារបស់ភាគីទាំងពីរ ជាពិសេសលើវិស័យ ពាណិជ្ជកម្ម និង វិនិយោគ ដើម្បីនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងឲ្យភាគីទាំងពីរ។រីឯខ្លូនវិញ លោក Vladimir Bartl បានឲ្យដឹងថា ប្រទេសឆែកមានគោលបំណងចង់បើក អគ្គកុងស៊ុលឡើងវិញប្រថាំនៅទីក្រុងហូជីមិញ ដើម្បីឆ្លើយតបនឹងតម្រូវការ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សហគ្រាសឆែកមក ធ្វើអាជីវកម្ម នៅទីក្រុងហូជីមិញផងដែរ។

នារសៀលដដែលនេះ លោក Le Thanh Liem ក៏បានទទួលជួបជាមួយ លោកបណ្ឌិត Volker Wissing រដ្ឋមន្រ្តីសេដ្ឋកិច្ច គមនាគមន៍ កសិកម្ម និងដំណាំដាំដុះទំពាំងបាយជូររបស់ រដ្ឋ Rhineland- Pfalz (ប្រទេសអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញ។ លោក Volker Wissing បានអះអាងថាដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញជា ឱកាសមួយសម្រាប់ អង្គភាពអាជីវកម្មរបស់រដ្ឋ Rheinland Pfalz ផ្លាស់ប្តូរនិងតភ្ជាប់ការ ជួញដូរពាណិជ្ជកម្មជាមួយ សហគ្រាសនានានៅទីក្រុងហូជីមិញក៏ដូចជាបង្ករលក្ខណៈងាយ ស្រួលសំរាប់តំបន់ទាំង ២ ជម្រុងញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច អប់រំ និងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ